Saturday, June 10, 2023
Google search engine
Homeព័ត៌មានជាតិលោក ឌួង ឆាយ ចេញលិខិតសុំទោស ទៅ ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូលជាសារធារណៈ

លោក ឌួង ឆាយ ចេញលិខិតសុំទោស ទៅ ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូលជាសារធារណៈ

~

សូមគោរពជូន ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល
សូមទានជ្រាប ។កម្មវត្ថុ៖ ខ្ញុំបាទសុំធ្វើការអភ័យទោសជាសាធរណៈពី ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល អតីតជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ។

~

យោង៖​វីដេអូឃ្លីបនៅក្នុងបណ្តាញសង្គមទំនាក់ទំនង FACE BOOK ផេកឈ្មោះ DUONG CHAY ឌួង ឆាយ ដែលបានផ្សាយកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៨ និង៤៥ នាទីយប់។ តបតាមកម្មវត្ថុ និងចុះយោងខាងលើ ខ្ញុំបាទសូមការខន្តីអភ័យទោសជាសារធារណៈពីសំណាក់ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល ដោយសារកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ និង៤៥នាទី ខ្ញុំបាទបានធ្វើការនិយាយបកស្រាយតាមរយះបណ្តាញសង្គម FACE BOOK អំពីរឿងរ៉ាវមិនល្អមួយចំ​នួន ដែលបានកើតមានឡើងចំពោះក្រុមគ្រួសារខ្ញុំបាទកន្លងមក ហើយចេតនានៃការបកស្រាយនូវរឿង រ៉ាវទាំងអស់នោះ គឺមានគោលបំណងតែមួយគត់ គឺចង់អោយមហាជន ក៏ដូចជាស្ថាប័ន ផ្សេងៗ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជ្រាបអំពីអ្វីដែលជាដើមចម អោយមានការបែកបាក់ផ្ទៃក្នុង ក្នុងក្រុមគ្រួសាររបស់ខ្ញុំបាទកន្លងមក។

~

~

​ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ក្រោយការនិយាយបកស្រាយរបស់ខ្ញុំបាទចប់ ខ្ញុំបាទមានការសោកស្តាយ ជាពន់ពេក ដោយសារការបកស្រាយរបស់ខ្ញុំបាទ បានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ដែលបុគ្គលម្នាក់មានចេតនាល្អ ខំចំណាយពេលវេលាដ៏តម្លៃ ធ្លាប់បានប្រៀនប្រដៅ ណែនាំ ជួយសម្របសម្រួល ផ្សះផ្សារ ក្នុងវិវាទគ្រួសាររបស់ខ្ញុំបាទកន្លងមក កត្តាទាំងនេះហើយ ខ្ញុំបាទមិនគួមានការយល់ច្រឡំ ភាន់ភាំង ក្តាប់សាច់រឿងមិនបានច្បាស់លាស់ចំពោះចំណុចនេះ និយាយខុស មិនបានពិចារណា ដោយសារតែអារម្មណ៍របស់ខ្ញុំបាទស្មុគ្រស្មាញ មានរឿងរ៉ាវជាច្រើន ទាំងរឿងខ្លួនឯងផ្ទាល់ រឿងគ្រួសារទាំងមូល រឿងការរកស៊ី។ល។ បានទំលាក់មកលើខ្ញុំបាទដែលជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ដូច្នេះហើយបានជាខ្ញុំបាទនិយាយទៅ ធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសឯកឧត្តមយ៉ាងធ្ងន់ធ្ងរ ដោយមិនមានការតាំងចិត្តយ៉ាងដូច្នេះ ។

~

~

​ក្រោមហេតុផល ដូចបានជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមធ្វើការសុំទោសចំពោះឯកឧត្តម នូវកំហុសដែល ខ្ញុំបាទបាននិយាយកាលពីយប់មិញ ដែលធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសឯកឧត្តម ទាំងរឿងរ៉ាវពិតគឺមិនមែនដូច្នោះឡើយ ។
​ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងទទួលនូវការសូមទោសពីសំណាក់ខ្ញុំបាទ ហើយលើកលែងទោសអោយខ្ញុំបាទនូវរាល់កំហុសឆ្គងទាំងឡាយដែលបាននិយាយជុលជ្រោះ ខុសការពិត កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ ។ ខ្ញុំបាទសូមសន្យាថា នឹងមិនមានករណីបែបនេះចំពោះ ឯកឧត្តម ទៀតឡើយ។ សូម ឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments