Wednesday, October 4, 2023
Google search engine
Homeព័ត៌មានជាតិស៊ែរជួយលោកគ្រូផង គាត់ជាអតីតគ្រូបង្រៀន នៅវិទ្យាល័យទួលទំពូង នេះជាផ្ទះរបស់គាត់

ស៊ែរជួយលោកគ្រូផង គាត់ជាអតីតគ្រូបង្រៀន នៅវិទ្យាល័យទួលទំពូង នេះជាផ្ទះរបស់គាត់

~

~

ប្រិយមិត្តប្រាកដជាបានដឹងខ្លះៗហើយ ដោយកាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអតីតសិស្សនៅវិទ្យាល័យទួលទំពូង បានផ្ទុះការចាប់អារម្មណ៍ និង ស្រណោះអាសូរជាអនេកជាពន់ពេក ដោយបានឃើញអំពីស្ថានភាពអតីតគ្រូបង្រៀនភាសាបារាំងមួយរូប គឺលោកគ្រូ អាង ហួត ដែលគាត់ជាគ្រូបង្រៀននៅវិទ្យាល័យទួលទំពូង។ដោយគាត់ជាកំលោះចាស់ពុំមានគ្រួសារ ទើបគាត់គ្មានទីពាំង គ្មានជម្រកកក់ក្ដៅ ដោយតែងតែជិះកង់ទៅបង្រៀនតាំងពីដើមរៀងមក បានធ្លាក់ខ្លួនគេងតាមសំយ៉ាបផ្ទះគេ។

~

~

ពិតជាគួរឱ្យរំជួលចិត្តណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ដោយក្ដីដឹងគុណ និងមានចិត្តអាណិតអាសូរ មានគណនី ឈ្មោះ ណន ម៉ារ៉ាឌី បានបង្កើតមូលនិធីរៃអង្គាសប្រាក់ពីសប្បុរសជន ដើម្បីយកថវិកាជួយទៅដល់លោកគ្រូ អាង ហួត និងគ្រូបង្រៀនដែលជួបការលំបាក ដែលមានបងប្អូនសប្បុរសជនជាច្រើនបានចូលរួម ហើយគិតត្រឹមរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានទទួលថវិកាចំនួន ៤២០០ ដុល្លារហើយ។

~

~

បន្ទាប់មកម្ចាស់គណនីខាងលើក៍បានចុះជួយលោកគ្រូ អាង ហួត ភ្លាមៗផងដែរ និងបានជូនលោកគ្រូត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «អង្វរកបានដល់ផ្ទះហើយ! សូមអតីតសិស្ស និង លោកអ្នកដ៏សប្បុរសទាំងអស់ជ្រាប។ ខ្ញុំឱ្យបងស្រីមេភូមិ ជួលគេសម្អាតបន្ទប់គាត់ ១០០$ ជូនបងស្រីមេភូមិ ៥ ម៉ឺន ជាកិច្ចតបស្នង»៕

~

~

ខាងក្រោមនេះជាស្ថានភាពផ្ទះរបស់លោកគ្រូ អាងហួត ៖

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments