~
~
ព្រះវិហារ ៖ នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើពិធីបិទវគ្គបំប៉នជំនាញទូទៅដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្តិ ដល់នាយនិងពលនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
~
~
ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តនិងមានការចូលរួមពីស្នងការរង នាយការិយាល័យចំណុះស្នងការដ្ឋានផងដែរ។
~
លោកឧត្តមសេនីយ៍ទោ ស្នងការបានផ្តាំផ្ញើ បន្ទាប់ពី បានបញ្ចប់វគ្គសិក្សា និងបានប្រកាសតាំងបញ្ចូលក្រប ខ័ណ្ឌថ្មី ជាកងកម្លាំង នគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ និងបានប្រគល់ភារកិច្ច ទៅបម្រើការងារ នៅក្នុងអង្គភាព របស់ខ្លួន ត្រូវខិតខំ ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ជូន ប្រជាពលរដ្ឋ នៅ មូលដ្ឋាន និងអាកប្បកិរិយា ល្អ និង មាន ក្រមសីលធម៌ វិជ្ជាជីវៈ ជាកម្លាំងនគរបាលជាតិ សុភាពរាបសា ទន់ភ្លន់ ទៅ លើប្រជាពលរដ្ឋ តែត្រូវម៉ឺង ម៉ាត់លើការងារ និងគោរពឱ្យបាន នូវវិន័យ លេខ ០០៦ របស់នគរបាលជាតិ ។
~
~
ក្នុងនោះត្រូវអនុវត្តនឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការបីការពារនិងបីកុំរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីថែរក្សាសុខភាពខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងទាំងមូលផងដែរ ៕
~
~