~
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ឌួង ងៀប បាន live វីដេអូ និយាយពីរឿងមួយ រួចភ្ជាប់សារបន្ថែមថា“ខ្ញុំបាទ ឌួង ងៀប សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ ដោយសុំស្នើ សម្តេចទាំងពីរ មេត្តាសុំជួយអន្តរាគមន៍ ទៅតុលាការកំពូល ដើម្បីអោយតុលាការ កំពូលចុះមកអធិការកិច្ច ពិនិត្យមើល សំណុំរឿង របស់ខ្ញុំបាទ នៅសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានរងនូវ អំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់ ៕”។
~
មើលការ live នេះរួច ធ្វើឲ្យ ជនជាតិតៃវ៉ាន់ នៅមិនសុខទេ ក៏បានចេញវីដេអូមួយ បកស្រាយ ទំាងអួលដើម.ក ឡើង ខ្សឹកខ្សួល ថា “ខ្ញុំមករស់នៅស្រុកខ្មែរមកដល់ពេលនេះ រយៈពេល ៣០ឆ្នាំហើយ ខ្ញុំបានមើលវីដេអូ របស់លោក ឌួង ងៀប ចេញនៅថ្ងៃទី ០៨ ខែ២ និយាយអ្វីទំាងអស់ សុទ្ធតែមិនមែនជាការពិត ខ្ញុំចេញមកលើកនេះដោយមិនពាក់ម៉ាស់ចង់បញ្ជាក់ពីការពិត ខ្ញុំមិនបានធ្វើអ្វីខុសទី១ ដូចលោក ឌួង ងៀប បាននិយាយថា គាត់អត់បានស្គាល់ម្ចាស់ភាគហ៊ុន ក្រុមហ៊ុន វិនិយោគរបស់គាត់ទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ ម្ចាស់ភាគហ៊ុន នៅក្រុមហ៊ុនគាត់ បានមកស្រុកខ្មែរ វិនិយោគជាមួយ លោក ឌួង ងៀប ដូចជាមានរូបថតបញ្ជាក់ មានការពិភាក្សាការងារ មានញុំាបាយជុំគ្នា។
~
នៅឆ្នាំ ២០១៩ នៅថ្ងៃដែលបើកពិធីសម្ពោធបុរី ម្ចាស់ភាគហ៊ុនរបស់គាត់ក៏បានមកចូលរួមក្នុងពិធីហ្នឹងដែរ ហេតុអ្វីបានជាលោក ឌួង ងៀប និយាយថាមិនស្គាល់ម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនគាត់ អ្វីដែលគាត់និយាយនេះមិនមែនជាការពិតទេ…”។
~
~
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “BTV Cambodia” បានប្រាប់ឲ្យដឹងថា “សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប មន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បន្ទាប់ពីចាប់ខ្លួន លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។”៕
~
~
~
~
~