ឡាន​សំរាមមកកើប​ដឹក​ដល់​មុខ​ផ្ទះ តែ​សំរាមនៅតែ​គរពេញច្រាំងទន្លេ

0
231

~

~

ភ្នំពេញ៖ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេបញ្ឈប់ការយកសំរាមបោះចោលតាមមាត់ច្រាំង ពិសេសបោះចូលទៅក្នុងទឹកទន្លេបាសាក់បង្កឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំងក្លា។សំណូមពរនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ខែកុម្ភះ ខណះដែលលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ កំពុងដឹកនាំកម្លាំងចុះបោសសំអាតនិងប្រមូលសំរាមតាមមាត់ច្រាំងទន្លេ។

~

~

លោក ពៅ ហួត បានបន្តថា កន្លងមកអាជ្ញាធរតែងតែចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ឲ្យចូលរួមថែរក្សាបរិស្ថានតាមមាត់ទន្លេពិសេសបញ្ឈប់ការបោះសំរាមតាមមាត់ច្រាំងនឹងក្នុងទឹកទន្លេ ព្រោះបង្កឲ្យសំរាមស្អុយរលួយជះក្លឹនស្អុយប៉ះពាល់ដល់សុខភាពទៀតផង។

~

~

លោកចៅសង្កាត់បន្តថា ជារៀងរាល់ថ្ងៃរថយន្តប្រមូលសំរាមបានទៅដឹកសំរាមដល់មុខផ្ទះបងប្អូន ហេតុអ្វីមិនយកសំរាមទៅឲ្យភ្នាក់ងារប្រមូលសំរាមដឹកយកទៅចោល ចាំបាច់អីយកមកបោះចោលតាមច្រាំងនិងក្នុងទឹកទន្លេបែបនេះ។ សំរាមដែលស្ថិតនៅតាមច្រាំងទន្លេមុខផ្ទះបងប្អូននេះ ពុំមែនអ្នករស់ពីចម្ងាយយកមកបោះចោលនោះទេ។ ដូច្នេះសុំចូលរួមថែរក្សា​និងទុកដាក់សំរាមឲ្យបានល្អ រង់ចាំរថយន្តរបស់ក្រុមហ៊ុនប្រមូលសំរាមមកដឹកយកទៅចោលនោះជាការចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន។

~

~

បើ​តាម​លោកចៅសង្កាត់ បើមូលដ្ឋានបានស្អាតនោះគឺមិនខ្វះអ្នកកោតសសើរ ប៉ុន្តែបើមូលដ្ឋានពោរពេញទៅដោយសំរាមគឺច្បាស់ជាគេដៀលដល់ពូជថែមទៀត។

នៅតាមមាត់ច្រាំងទន្លេបាសាក់ គឺទីតាំងមួយចំនួនត្រូវបានបងប្អូនលោកបានចូលរួមថែរក្សាបានល្អ តែនៅសល់ចន្លោះប្រហោងមួយចំនួន ដែលលោកមិនបានចូលរួមថែរក្សាមាត់ច្រាំងទើបធ្វើឲ្យអាជ្ញាធរចុះទៅបោសកើបសឹងរាល់ថ្ងៃ៕

~

~

Google search engine

LEAVE A REPLY

Please enter your comment!
Please enter your name here