~
~
~
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៨៧នាក់ ឱ្យបម្រើការងារនៅទីស្តីការក្រសួងរ៉ែ និងថាមពល។ សម្រាប់ការទទួលពាក្យស្នើសុំបម្រើការងារ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
~
~
~
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ទៀតថា បេក្ខជនអាចទៅដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក មានទីតាំងស្ថិតនៅជាន់ទី១ អគារទីស្ដីការ ក្រសួងរ៉ែ និងថាមពល មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
~
~
សម្រាប់ព័ត៌មានលម្អិត នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានេះ សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖
~
~
~
~