Wednesday, November 29, 2023
Google search engine
Homeព័ត៌មានជាតិបុគ្គល​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ត្រូវ​អាវុធហត្ថ​ភ្នំពេញ ហៅ​ចូល​បំភ្លឺ និង​អប់រំ​ណែនាំ​ហើយ

បុគ្គល​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ត្រូវ​អាវុធហត្ថ​ភ្នំពេញ ហៅ​ចូល​បំភ្លឺ និង​អប់រំ​ណែនាំ​ហើយ

​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៣ បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​ផ្ទុះ​ការ​ចែករំលែក​នូវ​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៣ ស្តី​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​សារព័ត៌មាន បាន​លើក​ឡើង​ថា “​ត្រូវ​គេ​ឲ្យ​ខុស ហើយ​ដេញ​ឲ្យ​ទៅ​សុំ​ទោស​ម្ចាស់​រថយន្ត​ថែម​ទៀត បាន​ត្រឹម​ទៅ​ដេក​យំ ទាំង​មិន​អស់ចិត្ត​” និង​បញ្ជាក់​បន្ថែម​ថា “​មិត្ត​ភ័ក្តិ​ខាង​ម្ចាស់​រថយន្ត និយាយ​ថា បើ​ខាង​ម៉ូតូ​មិន​ព្រម​ទទួលខុស​ទេ ឲ្យ​យក​ទៅ​ស្នងការ ហើយ​តេ​ហៅ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ទៅ​ដោះស្រាយ​” ស្រាប់តែ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ឯណោះ​វិញ បាន​បញ្ជាក់​តប​ថា រូប​គាត់​ពុំ​បាន​ស្គាល់ អ្នក​និយាយ​ឈ្មោះ​គាត់​ខាងលើ​នេះ​ទេ ហើយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក៏​បាន​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បុគ្គល ដែល​យកឈ្មោះ​គាត់ ទៅ​និយាយ​នោះ​ទាំង​យប់ ដើម្បី​ឲ្យ​ធ្វើការ​បំភ្លឺ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៣ បុគ្គល​ខាងលើ ត្រូវ​បាន​កម្លាំង​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហៅ​ចូល​បំភ្លឺ​បាន​សម្រេច ។

តាម​ការ​បំភ្លឺ​របស់​បុគ្គល​ខាងលើ ដែល​មានឈ្មោះ​ថា ពន្លក ហៅ​បារាំង ជា​ម្ចាស់​ភោជនីយដ្ឋាន ឋានសួគ៌​ក្រោម​មេឃ បាន​លើក​ឡើង​ថា រូប​ខ្លួន​មិន​ធ្លាប់​ស្គាល់ និង​មិន​ធ្លាប់​ជួប លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ទេ គ្រាន់តែ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ជា​បុគ្គល​មួយ​ដែល​ល្បី ដែល​ជួយ​ប្រជាជន​ច្រើន បង្ក្រាប​ឧក្រិដ្ឋជន​ធំ​ៗ ទើប​ខ្លួន​នឹកឃើញ​លើក​ឈ្មោះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មក​និយាយ ដើម្បី​ឲ្យ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឆាប់​បាន​បញ្ចប់ កុំ​ឲ្យ​វែង​ឆ្ងាយ ក្លាយជា​ការ​ជ្រុល​ជ្រោះ​និយាយ​ប៉ះពាល់​ដល់ កិត្តិយស លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ដែល​មាន​អាយុ​អាច​ស្មើនឹង​ឪពុក​ខ្លួន ហើយ​ខ្លួន ក៏​បាន​ធ្វើការ​សុំ​អភ័យទោស ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ផង​ដែរ ។

បុគ្គល​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ជាក់ស្តែង​រឿង​របស់​មិត្ត​ភ័ក្តិ​គាត់ គឺ​បាន​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​០៥ ខែមេសា រួច​ទៅ​ហើយ ដោយ​មនោសញ្ចេតនា​យោគយល់​គ្នា ក្នុង​នោះ​ក្រុម​ខ្លួន បាន​ផ្តល់​ទឹកប្រាក់​២០​ដុល្លារ ឲ្យ​ទៅ​ភាគី​ខាង​ម៉ូតូ ដើម្បី​ទុក​ទិញ​ថ្នាំលេប និង​បាន​ឲ្យ​លេខ​ទូរ​សព្ទ ទុក​សម្រាប់​ទាក់ទង​គ្នា​ផង​ដែរ ហើយ​ព្រឹក​ឡើង ភាគី​ខាង​ម៉ូតូ បាន​យក​ម៉ូតូ​ទៅ​ធ្វើ​អស់​១៤០​ដុល្លារ ក្រុម​ខ្លួន​ក៏​បាន​ផ្តល់​ជូន​ប្រាក់​បន្ថែម​មួយ​ចំនួន​ទៀត ពេល​នោះ​ភាគី​ខាង​ម៉ូតូ ក៏​បាន​ធ្វើការ​អរគុណ​ក្រុម​ខ្លួន ទាំង​សប្បាយចិត្ត ស្រាប់តែ​រំលង​បាន​មួយ​ថ្ងៃ បែរជា​រឿង​នេះ​ក៏​បាន​ផ្ទុះ​ខ្លាំង​ឡើង​វិញ​។ ហើយ​ខ្លួន​ក៏​បាន​សារភាព​ទទួលកំហុស ធ្វើការ​សុំ​ទោស លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង និង​បាន​សំណូមពរ ដល់​បង​ៗ​សារព័ត៌មាន បើសិន​មានរឿង​តូច​ល្ម​ៗ សូម​បង​ៗ គួរតែ​គិតដល់​កិត្តិយស និង​កេ​រ្ត៍​ឈ្មោះ គេ​ផង ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments