Friday, June 2, 2023
Google search engine
Homeព័ត៌មានជាតិផ្ទុះ​ការ​វែកញែក​! ពេល​ឃើញ​ក្មេង​ស្រី​២​រូប​ពាក់​ស្បែកជើង​.​ក​វែង​រោមសត្វ​ដើរ​លេង​សង្ក្រាន្ត

ផ្ទុះ​ការ​វែកញែក​! ពេល​ឃើញ​ក្មេង​ស្រី​២​រូប​ពាក់​ស្បែកជើង​.​ក​វែង​រោមសត្វ​ដើរ​លេង​សង្ក្រាន្ត

​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​ភាព​ទាក់ទាញ​ភ្នែក​មហាជន​ម្ដងទៀត ទៅ​លើ​កុមារី​ដ៏​ស្រស់​ស្អាត​ពីរ​រូប កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះ​ទេ ខណៈ​រូបគេ​ទាំង​២​នាក់​ស្លៀក​សម្លៀក​បំពាក់​ទៅ​ដើរ​លេង​សង្ក្រាន្ត​វិទ្យាល័យ ជា​ស៊ី​ម​កំពុងត្រឡាច​។

ដោយ​ឃើញ​ថា មាន​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នាំ​គ្នា​និយាយ និង​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ទៅ​កាន់​កុមារី​២​រូប​ខាងលើ​ថា នៅ​ក្មេង​ពិតមែន តែ​ចេះ​តុបតែង​ខ្លួន​របស់​ពួក​គេ​ស្អាត​មួយ​បែប​គួរ​អោយ​ស្រលាញ់ ព្រោះ​វា​មើលទៅ​ហាក់​ប្លែក​ពី​គេ ស្រស់​ស្អាត​មួយ​បែប ទាំង​មុខមាត់ ជាមួយនឹង​ការ​ស្លៀកពាក់​ខោអាវ លេងខ្លួន និង​ស្បែកជើង​.​ក​វែង​ដូច​រោមសត្វ មើលទៅ​ដូច​មនុស្ស​ពេញក្រមុំ​អ​ញ្ចឹ​ង​។

ហើយ​រឿងហេតុ​ខាងលើ​នេះ ធ្វើ​អោយ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ហូរហែ​តែ​ម្ដង​។ ប៉ុន្តែ​ក៏​ឃើញ​ថា មានការ​វែកញែក​.​ត​ៗ​គ្នា​ផង​ដែរ ដោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ទៀត ហាក់​នាំ​គ្នា​សើចចំអក និយាយ​អាក្រក់​ៗ មើល​ងា​.​យ​ជា​លក្ខណៈ​បែប​រិះគន់​គ្នា​តែ​ម្ដង​។

ដោយ​អ្នកខ្លះ​បាន​ស៊ែរ​រូបភាព​នោះ រួច​យក​ទៅ​សរសេរ Caption បង្ហោះ​បន្ត Mention អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និយាយ​ដាក់​គ្នា​ថា «​ពាក់​អត់​សម្លាញ់ ចាំ​ទិញ​ពាក់​ពីរ​នាក់​» «​ងា​.​ប់​ហើយ​លោក​អើយ ធ្វើខ្លួន​មក​ខុស​គេ​ម្ល៉េះ គ្រាន់តែ​ដើរ​លេង​សង្ក្រាន្ត​សោះ សុទ្ធតែ​ស្បែកជើង​.​ក​វែង​រោមសត្វ​អី​ណា​ទៀត ចង់​តែ​សើច​ទេ​លោក​អើយ​»​។ ខ្លះ​ទៀត​ក៏​ខ​មិន​បែប​ចំអក​ថា «​ស្បែកជើង​នឹង​ទិញ​នៅ​អី​ណា​ដែរ​អូន ចែចង់​ទិញ​មក​ពាក់​ដែរ គ្រាន់​បាន​ល្បី​មាន​គេ​ស្គាល់​ច្រើន​»​។ ចំណែក​មតិ​ឯទៀត​ក៏​និយាយ​លេង​លក្ខណៈ​មើល​ងា​.​យ​ជ្រុល ដោយ​និយាយ​ថា «​បើសិន​ពាក់​ដូច​ប្អូន មក​ដើរ​លេង​សង្ក្រាន្ត បង​សុខចិត្ត​អត់​មក​ល្អ​ជាង ខ្មាស់​គេ​ជំនួស​ខ្លាំង​ណាស់​និយាយ​មែន ម៉ា​វិទ្យាល័យ ខុស​គេ​តែ​អូន​ឯង​ពីរ​នាក់​»​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​មានឈ្មោះ​ថា «Pu Him photographer» បាន​ចេញ​មុខ​មក​ធ្វើការ​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ជា​ពិសេស​យុវវ័យ​តែ​ម្ដង ឃើញ​ថា មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​សន្ធឹកសន្ធាប់​។ មិនតែប៉ុណ្ណោះ បើ​តាម​ផេ​ក​ខាងលើ ធ្វើការ​បង្ហោះ​នោះ ថែម​ទាំង​ភ្ជាប់​ជាមួយ​សារ​ប៉ុន្មាន​ឃ្លា​ថា «​សង្ក្រាន្ត​វិទ្យាល័យ ជា​ស៊ី​ម​កំពង់ត្រឡាច last album»​។

ប៉ុន្តែ​នៅ​ពេល​ឃើញ​មាន​ពាក្យ​និយាយ​មិនល្អ រិះគន់​មិន​ឈប់​រួច​មក ភ្លាម​ៗ​នោះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ដាក់​ទៅ​ចំ​ៗ ធ្ងន់​ៗ​ចំ​កណ្ដាល​មុខ​វិញ​ថា «​គ្នា​ពាក់​មក​មើលទៅ​ស្អាត​សមរម្យ មិន​មានអី​គួរ​ឲ្យ​សើចចំអក​ផង នៅ​តែ​មាន​អ្នក​រិះគន់​! សាក​ស្រី​ស្អាត idol ខ្លួន​មើល បើ​មិន​យាយ​ដោះ​ស្បែង​យើង និង​គប់​ក្បាល​ខ្ញុំ​មក​ហ៊ាន​ភ្នាល់​!» «​ក្មួយ​ៗ​ស្អាត ហើយ​ការ​ស្លៀកពាក់​របស់​ក្មួយ​ក៏​មើលទៅ​សាក​សម ការ​ស្លៀកពាក់​របស់​ក្មួយ​ពុំ​បាន​ប៉ះពាល់​ដល់​នរណា​ម្នាក់​ទេ ចឹ​ង​កុំ comment ចំអន់​គ្នា​អី​»​។

អស់​ការ​អត់ធ្មត់​តទៅ​ទៀត ក៏​មាន​អ្នកខ្លះ​ទៀត​បាន​ព្រយ​យ​មួយ​ទំហឹង​ថា «​កញ្ចាស់​ៗ​ហើយ នៅ​សើច​ក្មេង​ទៀត កាល​ហែង​13-14​ឆ្នាំ សង្ស័យ​នៅ​ដើរ​ដោះ​អាវ​ផង មិនដឹង​មើល​ហែង​ទៅ​មើល អតីតកាល​អាយុ​ប្រហាក់ប្រហែល​នឹង​មើល បែប​មិច​ចេះ​ច្នៃ​ចឹ​ង​អត់ ចេះ​ច្នៃ​ម៉ូត​ស្លៀកពាក់​ខ្លួនឯង​អត់? ក្រែង​នៅ​ស្លៀក​សារុង​ចង្កេះ​កៅស៊ូ​លោ​.​ត​កៅស៊ូ​តើ​ហ្អី មើលទៅ​ប្លែក តែ​មិនមែន​បាន​ន័យ​ថា ចម្លែក​ទេ​»​។

មហាជន​ខ្លះ​ទៀត​ក៏​និយាយ​ចំ​ៗ​ថា «​អ្នកខ្លះ​រិះគន់ ក្មេង​ទាំង​ដែល​ខ្លួន​កាល​នៅ​ក្មេង​សម្រស់​អន់​ជាង​ក្មេង​ទាំង​ពីរ​នាក់​នេះ​ទៀត កោត​ចេះ​រិះគន់​គេ​រួច មនុស្ស​អើយ​មនុស្ស មិច​ក៏​ឆាប់​ភ្លេច​ដើម​កំណើត​ខ្លួនឯង​ម្ល៉េះ​» «​សម្រាប់​មតិ​របស់ខ្ញុំ​គិត​ថា វា​គ្មាន​អី​ខុស​ផង គ្រាន់តែ​គាត់​ស្លៀកពាក់​អ្វី​ដែល​គាត់​ស្រឡាញ់ មនុស្ស​ម្នាក់​ៗ​តែងតែមាន​របស់​ដែល​ខ្លួនឯង​ស្រឡាញ់ ចឹ​ង​គាត់​ក៏​មាន​របស់​គាត់​ស្រឡាញ់​ដូច​គ្នា​។ អ្នក​ដែល​សើច​គាត់ សួរ​ខ្លួនឯង​មើល​ដែល​ហ៊ាន​ពាក់​ដូច​គាត់​អត់​» «​តើ​គាត់​បាន​ធ្វើ​អី​ខុស​បានជា​សើចចំអក​អោយ​គាត់​នឹង? គ្រាន់តែ​គាត់​ចង់​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ស្រលាញ់ និង​ពេញចិត្ត​ដោយ​មិន​បាន​ប៉ះពាល់​អ្នក​ដទៃ ឬ​ក៏​ប៉ះពាល់​ដល់​វប្បធម៌​អី​ផង​នឹង គាត់​រស់​ជា​ខ្លួនឯង​តើ​»​។

យ៉ាងណាមិញ ចំពោះ​រឿង​ខាងលើ​នេះ​ផង​ដែរ ឃើញ​ថា កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ដ៏​ក្ដៅ​គគុក និង​ផ្ទុះ​ការ​វែកញែក​ជា​ហូរហែ​ពី​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​យុវវ័យ​ប្រុស​ស្រី​ជា​ច្រើន​ផង​ដែរ ពាក់ព័ន្ធ​ទៅ​លើ​ការ​ស្លៀកពាក់​របស់​ក្មេង​ស្រី​ខាងលើ​រូប​នេះ​។ ហើយ​ត្រូវ​ចាំ​ថា ការ​ស្លៀកពាក់​របស់​មនុស្ស​យើង​ម្នាក់​ៗ​មាន​ចំណង់​ចំណូលចិត្ត​ខុស​ៗ​គ្នា មិនមែន​សុទ្ធតែ​ដូច​គ្នា​ទាំង​អស់នោះ​ទេ​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments