ខេត្តសៀមរាប ៖ មានករណីឡានដឹកដីមួយគ្រឿងថយក្រោយកិ.នកូនក្មេងម្នាក់ បណ្ដាលឱ្យបែ.កក្បា.លចេញខួរស្លា.ប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលពេញផ្លូវកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចកន្លែងបូមខ្យល់រថយន្តមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្មេងរងគ្រោះឈ្មោះ សួរ គឹមស្រៀង ភេទប្រុស អាយុ១ខួប១ខែ មានឪពុកឈ្មោះ យិម គឹមសួរ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ លៀង វណ្ណា អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ជិតកន្លែងបូមខ្យល់រថយន្តខាងលើ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៣ នេះថា មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងរត់លេង ស្រាប់តែរថយន្តដឹកដីដែលចូលបាញ់អ៊ែថយក្រោយកិ.នក្មេងនោះ បណ្តាលឱ្យស្លា.ប់តែម្តង។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងនិងចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យជំនាញ បានប្រគល់សាកស.ពក្មេងរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕