~
ភ្នំពេញ ៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញផេកផ្លូវការមួយទម្លាយរូបថត Pre-Wedding ក្នុងឈុតប្រពៃណីខ្មែរ ដែលជាឈុតកូនកំលោះកូនក្រមុំ របស់តារា TikTok ដ៏ល្បីល្បាញ លីអេន ជាមួយបុរសសង្ហាម្នាក់នេះ រួចពោលបញ្ជាក់ប្រាប់មហាជនថា អ្នកទាំងពីរត្រៀមចូលរោងការនាពេលខាងមុខ ខណៈកន្លងមក អ្នកគាំទ្រមិនដែលលេចលឺដំណឹងថា នាងមានស្នេហាឡើយ។
~
~
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា Image Hunter Photography បានទម្លាយកម្រងរូបភាពដ៏ស្រស់ស្អាតរបស់ លីអេន និងបុរសសង្ហាមួយរូបមានមុខមាត់ស្រស់ស្អាត មិនចាញ់តារា ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ រួចភ្ជាប់មកជាមួយសារ ដោយពោលយ៉ាងដូច្នេះថា «Crush អ្នកណាខ្លះ Ly En ជិតចូលរោងការហើយ CONGRATULATIONS» ។
~
ការបង្ហោះបញ្ជាក់របស់ផេកផ្លូវការខាងលើនេះ ធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតមានការចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម រួចនាំគ្នាចោទជាសំណួរសួរថា «ពិតអត់បង ព្រោះកន្លងមក មិនដែលលេចលឺដំណឹងថា គាត់មានដៃគូឡើយ» ។ ខ្លះទៀតលើកឡើងថា «គ្រាន់តែជាការសម្ដែងតើហីបង ឬក៏ជាការពិត» រីឯអ្នកគាំទ្រផ្សេងទៀតបានសម្ដែងការសាទរ និងត្រេកអរជាខ្លាំង ចំពោះតារាស្រីលើបណ្ដាញសង្គម លីនអ៊ី និងអ្នកគាំទ្រផ្សេងទៀតជូនពរឲ្យពួកគេឆាប់បានចូលរោងការឆាប់ៗ និងឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង មានសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។
~
យ៉ាងណាមិញ ការបង្ហោះរបស់បណ្ដាញសង្គមខាងលើ គេនៅមិនទាន់ដឹងថា តើជាការពិតឬយ៉ាងណានោះទេ0x017d7 ព្រោះមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនទាំងពីរនាក់ឡើយ មានតែរង់ចាំមើលការបកស្រាយនាពេលខាងមុខទាំងអស់គ្នា។
~
ដោយឡែក ក្រឡេកមកមើលអំពីរូបសម្រស់របស់តារាសម្ដែងស្រីរូបនេះវិញ គឺថាស្រស់ស្អាតខ្លាំងណាស់ ដោយនាងមានរូបរាងតូចច្រឡឹង ញញឹមស្រស់ មុខមាត់ដូចកូនកាត់ មិនថាតុបតែងខ្លួន លេងស្ទីលស្តាយបែបណានោះឡើយ ចេញមកគឺថាស្អាតគ្មានកន្លែងទាស់តែម្ដង ហើយកាន់តែពិសេសនោះ ចំណេះដឹងវិញក៏មិនធម្មតានោះដែរ ប្រសិនបើបុរសៗណាបានជាគូរអនាគតនោះ គឺមិនធម្មតាឡើយ។
~
គួរបញ្ជាក់ផងដែរថា កញ្ញា លីអេន គឺជាតារាស្រីមួយដែលសាងភាពល្បីល្បាញតាមរយៈបណ្ដាញសង្គមនានា ដូចជា TIk TOK Facebook instargram ជាដើម ពោលគឺនាងមិនមែនជាតារាអាជីពក្នុងផលិតកម្មណាមួយឡើយ។ លីអេន ទទួលបានការចាប់អារម្មណ៍ និងកើនប្រជាប្រិយភាព ក៏ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមតាមរយៈវីដេអូរឿងអប់រំ សាច់រឿងបែបស្នេហា រឿងខ្លីៗបែបកំប្លែង និងរឿងផ្សេងៗ របស់នាងជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ។
~
ទោះបីមិនមែនជាតារាសម្ដែងក្នុងផលិតកម្មណាមួយក្ដី តែតារាស្រី លីអេន ទទួលបានការងារពីសំណាក់ក្រុមហ៊ុនធំៗជាច្រើន ដែលបានផ្តល់ឱកាសការងារអោយនាងធ្វើជាមួយយ៉ាងច្រើន មិនថាការថតម៉ូដ ស្បតពាណិជ្ជកម្ម អមនឹងកម្មវិធីធំៗជាច្រើននៅកម្ពុជា ពោលគឺស្ទើរតែគ្មានពេលសម្រាកនោះឡើយ៕
~
~
~
~