Wednesday, September 28, 2022
Google search engine
Homeជីវិត&ស្នេហាស្រីស្អាតនែប ព្រំរិទ្ធិកា ផាត់ចោលDj ផាន់រ៉ុង

ស្រីស្អាតនែប ព្រំរិទ្ធិកា ផាត់ចោលDj ផាន់រ៉ុង

~

~

ភ្នំពេញ៖ តារាកូនខ្មែរកាត់ថៃនាងនែប ព្រំរិទ្ធិកា ចាប់ផ្ដើមបង្ហាញភាពក្លាហានតាមរយៈការអោប​ថើប​ប្រុស្នេហ៍ជា​ចំហដោយគ្មានខ្លាចរអាចិត្តDj ផាន់រ៉ុង ដែលជាដៃគូរាប់ឆ្នាំរបស់នាងនិងត្រូវ​បានគេ​សង្ស័យថាជាប្រុស​ស្នេហ៍​លា​ក់​មុខរបស់នាងឡើយ។ប៉ុន្ដែ​ការបញ្ចេញកំពូលស្នេហ៍​របស់នាងរិទ្ធិកា នៅពេលនេះមិនមែនជារឿងចៃដន្យនោះ​ទេព្រោះនាង​ចង់ឲ្យអ្នកដែលគិតថា​នាងជាស្រីស្នេហ៍របស់លោកផាន់រ៉ុង ឃើញច្បាស់ថាម្ចាស់បេះដូងរបស់នាង​ជាអ្នកលេងម៉ូដ​សាក់​​​ម្នាក់​​​ផ្សេង​មិនមែនDj បានតែសំដីនោះទេ។

~

~

អ្វីដែលរិទ្ធកា ត្រូវតែបង្ហាញមុខគូស្នេហ៍​នា​ពេល​នេះ​ដែរ​គឺតាមព័តមានថានាងធុញទ្រាន់តាតាដែលតាមញ៉ែ​តាប៉ែរំខាននាងមិន​បានដេក​ពួន ហេតុ​នេះ​ហើយ​ម​ធ្យោ​​បាយមានតែ១គត់នោះគឺត្រូវតែឲ្យសង្សារ​ចេញមុខដើម្បីកុំឲ្យ​ប្រុស​ៗ​តាមដាក់​អន្ទាក់ស្នេហ៍​នាងនោះ​តាម​នាងទៀត។

~

~

គូរកត់សម្គាល់ថាស្រីស្រស់នែប ព្រំរិទ្ធិកា បានលេចធ្លោតាមរយៈការថតសម្ដែងរឿង​ខ្លី​ៗ​​ជាមួយDjផាន់រ៉ុង ជាបន្ដ​បន្ទាប់រហូតមានឈុតខ្លះពួកគេបានអោបថើបគ្នា​ឆៅៗទៀតផង។អ្វី​ដែល​កាន់តែគូរឲ្យកត់សម្គាល់នោះផាន់រ៉ុង ថែម​ទាំងធ្លាប់បានប្រកាសនៅប៉ុស្ដិ៍Mytv ថារិទ្ធិកា ជាសង្សាររបស់លោកទៀតផង ខណៈដែលតារាតូចច្រ​ឡឹង​រូបនេះកាន់តែមានយ៊ីអ៊ុន​ល្អតាម​រយៈ​ការលេចមុខតាមស្ពតពាណិជ្ជកម្មធំៗនិងថតបទល្បីៗរបស់លោកខែម ប៊ុនថៃ ។ប៉ុន្ដែ​ពេ​ល​នេះរិទ្ធិកា បែជាអោបថើបសង្សារពិតដោយគ្មានខ្លាចចិត្តDj ផាន់រ៉ុង បន្ដិចឡើយទើបគេជឿរ​ថាចាប់ពី​ពេល​​នេះតទៅទំនាក់ទំនងរវាងស្រីស្អាតនិងDj ពូកែវោហារស័ព្ទប្រាកដជាចាប់ផ្ដើម​រយាលៗ​ពីគ្នាបន្ដិច​ម្ដងជាមិនខាន ព្រោះបើលោកឌីជេ ហ៊ានតែអោបរឹតរិទ្ធិកា ដូចមុន​ទៀត​នោះប្រាកដ​ជាសង្សារនាងឆេះដុំហើយ។

~

~

ស្រីស្រស់តូចតន់នាងនែប ព្រំរិទ្ធិកា ធ្លាប់ប្រាប់គោលដៅថាក្រៅពី​អា​ជីព​សម្ដែងនាង​មានមហិច្ឆតាចង់ធ្វើMC ប្រ​ចាំនៅទូរទស្សន៍ណាមួយហើយពេលនេះនាង​កំ​ពុង​តែមានការ​ហ្វិក​ហាត់ជាបណ្ដើរៗហើយ ក្រោយអាកខាន​ចុះ​កុងត្រានៅCtn ដោយសារ​តែ​ពេលនោះ​នាង​មានជំងឺគ្រួសក្នុងពោះវៀនតម្រូវឲ្យមានការវះកាត់។គេ​ចាំមើលថាតើ​ការ​បង្ហា​ញ​មុខប្រុស​ស្នេហ៍​របស់នាងរិទ្ធិកា នាពេលនេះធ្វើឲ្យDj ផាន់រ៉ុង លែងចាប់ដៃនាងដូចមុនទៀត​ ហើយ​ស្វែ​ង​​​រកដៃ​គូថ្មីជំនួសឬយ៉ាងណា?

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments