Saturday, June 10, 2023
Google search engine
Homeជីវិត&ស្នេហាលែងលះបាន១ខែ ប្រពន្ធមានប្តីថ្មី ប្តីចាស់តាមរករឿង ចោទលួចរួមរ័កប្រុសថ្មី

លែងលះបាន១ខែ ប្រពន្ធមានប្តីថ្មី ប្តីចាស់តាមរករឿង ចោទលួចរួមរ័កប្រុសថ្មី

~

~

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានការទម្លាយវីដេអូមួយ ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក បង្ហាញ ពីបុរស ជាប្តី តាមទាន់ប្រពន្ធរបស់ខ្លួន លួចក្បត់ចិត្ត ទៅសម្ងំដេកឱបប្រុសថ្មី លុះប្តីតាមទាន់ ក៏កើតជាម្លោះបែក ផ្សែង។ ភ្លាមៗ នោះ សាមីខ្លួនខាងប្រពន្ធ បានចេញមុខអះអាងថា ពួកនាងនិងអតីតប្តី បានលែងលះគ្នាដាច់ស្រេច អស់ជាង១ខែ មក ហើយ តែនៅពេលនាងមានប្តីថ្មី បុរសជាអតីតប្តី (ប្តីចាស់) បានតាមរករឿងនាងដល់បន្ទប់ ហើយបង្ហោះវីដេអូ បរិហារកេរ្តិ៍នាង។

~

~

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពដែលខ្លួនតាមទាន់ប្រពន្ធកំពុងនៅក្នុងបន្ទប់តែ ២នាក់បុរសម្នាក់ (ប្រុសស្នេហ៍) ដោយបុរសជាប្តី បានអះអាងថា ប្រពន្ធរបស់ខ្លួន ប្រាប់ថាទៅធ្វើការ ប៉ុន្តែពេលប្តីទូរស័ព្ទទៅសួរនាំ បែរជាមិនព្រមលើក លុះខ្លួនតាមរក ក៏ឃើញប្រពន្ធរបស់ខ្លួនកំពុងសម្ងំដេកឱបប្រុសថ្មី នៅក្នុងបន្ទប់ជួលទៅវិញ។

~

~

បុរសជាប្តី មានឈ្មោះយាន ហ្វុង អាយុ២៤ឆ្នាំ មានលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកភាគីស្ត្រីជាប្រពន្ធ មានឈ្មោះវ៉ាន់ រដ្ឋា អាយុ២២ឆ្នាំ មានលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បុរសជាប្តី បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នូវឃ្លីបវីដេអូ បង្ហាញពីសកម្មភាពរបស់ខ្លួន ពេលតាមទាន់ស្ត្រីជាប្រពន្ធកំពុងនៅក្នុងបន្ទប់ជួល ជាមួយប្រុសម្នាក់ ដែលជាគូស្នេហ៍ថ្មី ជាមួយសំណេរថា “ប្រាប់ប្តីថាទៅធ្វើការ ប្តីតេសួរច្រើនដងដែរមិនលើកទូរស័ព្ទ បែរជាប្តីតាមទាន់ ឃើញនាំប្រុសទៅដេកនៅបន្ទប់ជួលមិត្តភក្តិ…”។

~

~

យោងតាមវីដេអូឃ្លីប រយៈពេលជិត ៣នាទី ដែលបង្ហោះដោយបុរសជាប្តីខាងលើ បានបង្ហាញពីជម្លោះពាក្យសម្តីជាមួយស្ត្រីវ័យក្មេងជាប្រពន្ធ នៅពេលបុរសជាប្តី តាមទាន់ប្រពន្ធនៅជាមួយប្រុសថ្មី តែមិនឈានដល់អំពើហិង្សានោះទេ។ ចំណែកភាគីប្រុសថ្មីនោះវិញ មិនបានតបតអ្វីទាំងអស់ ព្រោះដឹងពីកំហុសរបស់ខ្លួន ព្រមទាំងព្យាយាមនិយាយថា ខ្លួនព្រមទទួលកំហុសគ្រប់យ៉ាង និងស្នើសុំកុំឱ្យអ្នកទាំងពីរ (ប្តីប្រពន្ធ) ឈ្លោះប្រកែកគ្នាទៀត។ លុះក្រោយមក ភាគីប្តី បានទាមទារឱ្យទៅដោះស្រាយគ្នានៅសាលាសង្កាត់ ព្រមទាំងទាក់ទងហៅឪពុកម្តាយខាងស្រី ឡើងមកជួបដោះស្រាយគ្នាថែមទៀតផង។

~

~

ទោះបីជាយ៉ាងណា បន្ទាប់ពីបុរសជាប្តី បានបង្ហោះវីដេអូខាងលើ ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយមានការចែករំលែកតៗគ្នាយ៉ាងច្រើនមក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សាមីខ្លួនស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា កុំឲ្យមានការយល់ច្រឡំអី នាងនិងបុរសជាប្តីដែលទម្លាយវីដេអូនោះ បានលែងលះគ្នាយូរហើយ​ លុះពេលនាងមានប្តីថ្មី ក៏បានតាមមករករឿងនាងដល់បន្ទប់។

~

~

ស្ត្រីជាប្រពន្ធ បានចែករំលែក (ស៊ែរ) ការបង្ហោះរបស់ភាគីបុរសជាអតីតប្តី ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «កុំយល់ច្រឡំ ខ្ញុំនិងម្នាក់ប្រុសជាប្តី ពួកខ្ញុំបានលែងលះគ្នាតាមផ្លូវច្បាប់ យូរហើយ គាត់ផុសរូបនិងវីដេអូ បរិហារកេរ្តិ៍ខ្ញុំ ហើយព្រឹកមិញគាត់តាមរករឿងម៉ែខ្ញុំ ដើម្បីយកលុយពីខ្ញុំ ចំនួន ១៣០០ដុល្លារ ហើយខ្ញុំបានឲ្យគាត់ ដើម្បីឲ្យគាត់ឲ្យកូនមកខ្ញុំ ហើយគាត់សន្យាថា នឹងឈប់តាមរករឿងខ្ញុំ និងគ្រួសារខ្ញុំ ហើយនិងកូន…»។

យោងតាមកិច្ចសន្យាព្រមព្រៀង រវាងគូទំនាស់ជាអតីតប្តីប្រពន្ធខាងលើ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដែលធ្វើឡើងនៅចំពោះមុខចៅសង្កាត់រងទី២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយភាគីអតីតប្រពន្ធ ឈ្មោះវ៉ាន់ រដ្ឋា បានព្រមប្រគល់ប្រាក់ ចំនួន ១៣០០ដុល្លារ ឲ្យទៅឈ្មោះយាន ហ្វុង ដើម្បីបញ្ចប់ការពាក់ព័ន្ធគ្នា ហើយភាគីអតីតប្តីសន្យាឈប់មករករឿងអតីតប្រពន្ធ និងកូនទៀត បើមិនដូចនេះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

~

ជាមួយគ្នានេះ ស្ត្រីជាអតីតប្រពន្ធ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២២ ថា “ខ្ញុំមិនបានធ្វើអីខុសនឹងខ្លួនឯងទេ ខ្ញុំមិនខ្វល់សម្តីអ្នកដទៃ ចង់និយាយអីក៏និយាយទៅ សំខាន់ខ្ញុំលែងគ្នាដោយពេញច្បាប់…”។

គួរបញ្ជាក់ថា យោងតាមកិច្ចសន្យាព្រមព្រៀងលែងលះ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំពាះមុខចៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបញ្ជាក់ថា អតីតប្តីប្រពន្ធខាងលើ បានព្រមព្រៀងលែងលះគ្នា​ រំលាយកិច្ចសន្យាអាពាហ៍ពិពាហ៍ បញ្ឈប់ការរួមរស់ជាមួយគ្នា អស់មនោសញ្ចេតនារៀងខ្លួន។ ចំណែកកូនប្រុសម្នាក់ ត្រូវបានប្រគល់ឲ្យភាគីប្រពន្ធ ជាង្នកមើលថែ។ ភាគីទាំងពីរបើកសិទ្ធិឲ្យគ្នាទៅវិញទៅមកក្នុងការជ្រើសគូស្រករថ្មី រៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដោយមិនបង្ករឿងដាក់គ្នាជាដាច់ខាត៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments