Wednesday, September 28, 2022
Google search engine
Homeជីវិត&ស្នេហាលី ម៉ារីណា ឆ្ងល់ថា”ហេតុអីជិះសេះលែងដៃ?

លី ម៉ារីណា ឆ្ងល់ថា”ហេតុអីជិះសេះលែងដៃ?

~

~

ភ្នំពេញ៖ រយៈពេល៤ខែហើយដែលអ្នកនាងលី ម៉ារីណា រងចាំអតីតប្ដីលោកសាត ចាន់ថន យក​គ្រឿង​អលង្ការ​មាន​មាស ពេជ្រ ដែលនាងចោទថាអាណិកជនខ្មែរអាមេរិករូបនេះលួច​ទ្រព្យ​នាង​អស់ពីខ្លួននោះមកសងនាងវិញ ប៉ុន្ដែការទន្ទឹងរងចាំនោះហាក់ដូចជា”កាប់បំពង់រង​ចាំទឹក​ភ្លៀង”រហូតដល់នាងថាលោកចាន់ថន បានទ្រព្យពីនាង​ហើយ”ជិះសេះលែង​ដៃ”តែ​ម្ដង។

~

~

លី ម៉ារីណា ប្រាប់”នគរធំ”កាលពីថ្ងៃទី៩កញ្ញា ថាលោកចាន់ថន បានគ្រឿងអលង្ការពី​នាង​ហើយគឺ”ជិះសេះ​លែង​ដៃ”អត់មានក្វល់ក្វាយថាម្ចាស់​ទ្រព្យគេឈឺចាប់​ប៉ុណ្ណាឡើយ។តារា​កូន១រូបនេះបន្ថែមថាសូមឲ្យអតីតប្ដីគិតពិចារ​ណា​​ឡើងវិញទៅ ថានាងចិញ្ចឹមកូន អីចឹងកុំធ្វើ​បាប​នាងដល់ម្លឹងអី ហើយឲ្យតែលោកព្រមយកទ្រព្យទាំង​នោះប្រ​គល់ឲ្យនាងវិញ នោះគឺនាង​នឹងប្រកាសជាសាធារណៈឲ្យគ្រប់គ្នាបានដឹងតែម្ដង តែពេលនេះស្ងាត់ឈឹងហើយ​គាត់​​​(ចាន់​ថន)តែងតែប្រាប់គេថាគាត់មិនចង់បាន មិនលូកដៃយករបស់ទាំងនោះទេ អីចឹងនាងឆ្ងល់ថាបើ​មិនចង់​បានទេម៉េចបានមិនព្រមយកមកឲ្យនាងវិញបែបនេះ?

~

~

ម៉ារីណា បន្ថែមថាសម្រាប់​អារម្ម​ណ៍​ផ្លូវ​ចិត្តរបស់នាងនា​ពេលនេះគឺនាងសូមនិយាយដោយ​ត្រង់(ហ្សីន)ថាពេលដែលនាងមាន​ការងារធ្វើច្រើនដូចជាថតកុន និងLive លក់ផលិតផលឬធ្វើការងារជាBA ឲ្យផលិត​ផលគេ​នោះ​នាង​ហាក់ភ្លេចៗបានខ្លះមិនសូវពិបាកចិត្តទេ ប៉ុន្ដែពេល​ដែលនាងទំនេរនៅផ្ទះអីដឹងតែមាន​អា​រម្មណ៍ឈឺចាប់ព្រោះទ្រព្យសម្បត្តិគ្រឿងមាស ពេជ្រ ទាំងនោះនាងបាន​ប្រឹង​រកវាតាំងពីមុន​ចាប់​ដៃគ្នាជាមួយលោកចាន់ថន ម្លេះដែលរបស់ខ្លះជារបស់នាងផង មួយជំនួនទៀតរបស់​ម្ដាយ​នាងក៍មាន អីចឹងនៅពេលដែលគ្រប្រមូលទៅខ្ទេចបែបនេះសួរថា​ឈឺចាប់យ៉ាងណានោះ​គឺមានតែអ្នក​រង​គ្រោះដូចនាងទើបយល់។

~

~

ថ្វីត្បិតតែលី ម៉ារីណា បៀមទុក្ខម្នាក់ឯងព្រោះចាប់ពីពេលនេះតទៅនាង​ត្រូវរ៉ាប់រង​ចិ​ញ្ចឹម​​កូន​តែឯង ហើយទ្រព្យ​ក៍នាងថាត្រូវលួចអស់ពីខ្លួនបែបនេះក្ដី ប៉ុន្ដែម៉ារីណា នៅរក្សារ​ជំហមួយថានាងគ្មានផែនការណ៍​ប្ដឹងអតីតប្ដី​ឡើង​តុលាការជាដាច់ខាត ព្រោះនាងមាន​ហេតុ​ផល​ផ្ទាល់​ខ្លួនថាលោកចាន់ថន ជាឪពុកកូនប្រុស និងពីមុនធ្លាប់ជា​ប្ដីនាង ហេតុនេះហើយនាង​មិន​ចង់​ឃើញលោកប្រឈមជាប់ពន្ធនាគារឡើយ​។តែអ្នកមេម៉ាយកូន១សម្រស់​នៅ​តែផូផង់​រូបនេះក៍បង្ហើបថាមុននេះលោកថន ចង់ប្ដឹងយកកូនប្រុសពីនាង ប៉ុន្ដែនាងមិនព្រមឲ្យជា​ដាច់​ខាត​ព្រោះ​ខំ​ពពោះនិងចិញ្ចឹមបានធំប៉ុណ្ណេះ ម្យាងមានកូនតែមួយចឹង​ប្ដឹងដល់ណាក៍នាងមិនឲ្យ​ទៅដែរ។

~

~

ក្រៅពីកំពុងរងទុក្ខសោករឿងបេះដូងផងស្ដាយទ្រព្យផងនេះលី ម៉ារីណា ក៍នៅតែបន្ដ​ការងារសិល្បៈ​របស់នាងត​ទៅទៀតដែរដោយនៅចុងឆ្នាំ២០២២ នេះនាងត្រៀមថត​ភាពយន្ដ​បុរាណថ្មី១រឿងទៀតឲ្យហង្សមាស ខណៈដែល​កន្លងមកគេឃើញនាងធ្លាប់ថតរឿងឲ្យផលិត​កម្មនេះជាញឹកញាប់។ម៉ារីណា ថានាងរក្សារជំហដូចមុនគឺ​​​​​​​​​​ក្នុង១ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​នាង​​​​​​​​​​​​​​​​​​​​​​ទទួលថតតែ១រឿងទេ ដើម្បីយកពេលវេលាទៅរកស៊ីនិងធ្វើការតាមOnline ព្រោះមុខរបរនោះនាងក៍​​​​​​​​​​​​​​​​អាចរក​​​​​​​​​​​​​ប្រាក់​ចំណូល​បានច្រើនដែរក្នុង១ខែៗ។ដោយឡែកទាក់ទងរឿងយកគូស្នេហ៍ថ្មីវិញម៉ារីណា បង្ហើប​ថា​នាងមិនអាច​​​​​​​​​​​​​​​​​​កំណត់ថាប្រើជីវិតមេម៉ាយប៉ុន្មានខែឬឆ្នាំបានទេ ព្រោះនៅលើជាក់ស្ដែង​តែ​តាម​​ចិត្ត​នាងគឺនឹងមិនជ្រើស​​​​​​​​​បុរសជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាណិកជននៅក្រៅស្រុកម្ដងទៀតឡើយ។

~

~

គូរបញ្ជាក់ថាលី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន កាលពីថ្ងៃទី២៧​ខែឧសភាឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជិត១០ឆ្នាំនេះអ្នកទាំងពីរ​ទទួល​បានកូនប្រុស១ឈ្មោះសាត ថៃសាន់ ។នេះគឺជាការបរាជ័យស្នេហ៍ជាលើកទី២ បន្ទាប់​ពីម៉ារីណា បានចែកផ្លូវគ្នាជាមួយអតីតប្ដីនាងលោកទឹត ថាវរិទ្ធ ដែល​ពេលនេះក្លាយទៅជាប្ដី​របស់នៅ សុនិតា ។យ៉ាងណាគេជឿរថាអ្នកមេម៉ាយកូន១ស្រួយដូច​ដូងដុតនិង​មានសាច់​សខ្ចី​ដូចលី ម៉ារីណា នេះប្រាកដជាមានប្រុសមិនតិចនាក់នោះទេដែលរង​ចាំត្រងស្នេហ៍និងស្អំ​របួស​បេះដូងនាងហេតុនេះហើយម៉ារីណា អាចនឹងរៀបការជាលើកទី៣ឆាប់ៗក៍ថាបានដើម្បីកប់​ដាន​​ស្នេហ៍ចាស់៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments