Wednesday, November 29, 2023
Google search engine
Homeជីវិត&ស្នេហារឿងខូចចិត្តទុកនៅផ្ទះមួយថ្ងៃសិន, ថ្ងៃសម្រាក ពេជ្រ សូលីកា ដឹកដៃកំលោះតូចរបស់ខ្លួន ទៅលំហែកាយ

រឿងខូចចិត្តទុកនៅផ្ទះមួយថ្ងៃសិន, ថ្ងៃសម្រាក ពេជ្រ សូលីកា ដឹកដៃកំលោះតូចរបស់ខ្លួន ទៅលំហែកាយ

~

អ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ដែលជ្រកនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលអ្នកនាងមានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនផងដែរ។ ក្រៅតែពីមានសំណៀងពិរោះ តារាស្រីរូបនេះ ក៏មានសមត្ថភាពអាចសម្តែងជាតួអង្គនៅក្នុងខ្សែរភាពយន្តផងដែរ ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះ តារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាតគួរជាទីស្រឡាញ់ដល់ហ្វេនៗគ្រប់គ្នា។

~

~

បើនិយាយដល់ជីវិតស្នេហាវិញ តារាចម្រៀងស្រីរូបនេះ បានសម្រេចចិត្តចូលរោង ភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនដែលមានឈ្មោះថា Kim Han ។ ហើយនៅក្រោយមកទៀត អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើល ក្រោយពេលទទួលបានដំណឹងល្អមួយដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រ សូលីកា មានផ្ទៃពោះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្របានចូលរួមអបអរសាទរ ហើយមានអ្នកមិ,ន,ពេញចិត្តទៅលើការមានកូននេះផងដែរ។

~

~

ជាមួយគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ គេឃើញ អតីតគូស្នេហ៍របស់នាង លោក Kim Han បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នារវាងខ្លួន និង សូលីកា ។ ក្រោយមកទៀត គេឃើញថា អ្នកនាង សូលីកា ពិតជាស្រឡាញ់កូនរបស់ខ្លួនខ្លាំងណាស់ ដោយតែងតែមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយថែមទាំងផ្តល់ភាពកក់ក្តៅ អោយកូនតូចរបស់ខ្លួនផងដែរ។

~

~

បើទោះបីជា អ្នកម្តាយវ័យក្មេងរូបនេះ មានកិច្ចការងារ ដែលត្រូវធ្វើច្រើនយ៉ាងណាក៍ដោយ តែសូលីកា ក៍បានឆ្លៀតពេលដែលទំនេរ នាំកូនសំណប់ចិត្តរបស់ខ្លួន ធ្វើដំណើរកំសាន្តទៅទីជិតឆ្ងាយ ដើម្បីលំហែអារម្មណ៍ផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ដែលជាពេលវេលាសំរាកពីការងារ ពេជ្រ សូលីកា បាននាំកូនប្រុសរបស់ខ្លួន ទៅលំហែកាយតាមរមណីយដ្ឋាន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។ដោយ ឃើញទេសភាពស្អាតៗពេក សូលីកា ក៍បានឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះជាមួយកូនប្រុសខ្លួន ដែលមើលទៅពិតជាស្រស់ស្អាត ហើយនិងមានសេចក្តីសុខខ្លាំងណាស់៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments