~
~
(ភ្នំពេញ)៖ ដូចដែលប្រិយមិត្ត មហាជន បានទទួលជ្រាបរួចហើយ រឿងរ៉ាវទាក់ទងករណីនាង ចោម ខ្វាន់ ម្ចាស់ក្រុមហ៊ុនមាសពេជ្រ ចំរើន សុវត្ថិភាព នៅមិនទាន់រសាយពីកំហឹងមហាជនស្អប់ខ្ពើមនៅឡើយនោះទេ
~
~
បន្ទាប់ពីបានប្រើល្បិចបោកជនរងគ្រោះជាច្រើននាក់ ប្រមូលយកលុយអស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយមាស ក្នុងលក្ខខណ្ឌកាត់ស្តុកមានខ្ទង់ពាន់ និងរហូតខ្ទង់ម៉ឺនដុល្លារ ដោយតម្រូវឲ្យវេរលុយឲ្យមុន ទើបប្រគល់របស់ជាក្រោយ ប៉ុន្តែ ធាតុពិតបោកស្រស់ៗតែម្តង ព្រោះជនរងគ្រោះបានត្រឹមទទួលមាស «ខ្យល់» ប៉ុណ្ណោះ។
~
~
អ្វីដែលធ្វើឲ្យជនរងគ្រោះរងទឹកភ្នែក និងអស់សង្ឃឹមកាន់តែខ្លាំងនោះ គឺពេលនេះ នាង ចោម ខ្វាន់ កំពុងពួនសម្ងំនៅក្រៅប្រទេស ខណៈហាងក៏បានលួចរុះរើហាងទាំងយប់អស់ហើយទៀត
~
~
បន្ទាប់ពីពួកគាត់បានឡើងពីខេត្តមកកាន់ភ្នំពេញ ដើម្បីទាមទារឲ្យនាង ចោម ខ្វាន់ ដោះស្រាយប្រគល់លុយជូនពួកគាត់វិញ និងថែមទាំងទម្លាយខ្ទេចពីល្បិចកលបោកប្រាស់ដ៏មិននឹកស្មាន។
~
~
តែយ៉ាងណាមិញ ស្របពេលដែលរឿងនេះមិនទាន់បាត់ក្តៅផង ស្រាប់តែពេលនេះ អ្នកលក់ឡនឡាញល្បីឈ្មោះម្នាក់ ដែលគេហៅថា ចែកាៗ បានកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ទៀតហើយ
គឺបន្ទាប់ពីបានបង្ហោះរូបភាពថតសម្ញែងជាមួយគំនរលុយទាំងបាច់ៗរួចមក ក៏បានប្រកាសក្តែងៗតាមវីដេអូ ជ្រើសរើសតំណាងមេតុងទីន ដោយអាចចូលកាត់ជាកញ្ចប់ចាប់ពី ៧ ពាន់ដុល្លារ រហូតទៅដល់ ៥ ម៉ឺនដុល្លារ។
អ្នកលក់ឡេរូបនេះ បានធ្វើការអះអាងថា ដោយសារតែមានការសោកស្តាយខ្លាំង ខណៈមានអាជីវករជាច្រើន ចង់ចូលរួមលេង ហេតុនេះនាងក៏សូមប្រកាសជ្រើសរើសតំណាងមេតុងទីន ដោយអាចចូលតាមកម្រិតកញ្ចប់គឺចាប់ពី 7000$ 15000$ និងរហូត 50000$។
ទោះជាយ៉ាងណា ក្រោយឃើញហាក់ចម្លែកខ្លាំងពេក វាមិនដែលមានតំណាងចែកចាយមេតុងទីន មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងលើកឡើងចំៗថា៖
«ចូលធីមបោកមកទៀតហើយ, អ្នកភ្លឺដូចអូន អត់លុយអោយបោកទេ, តុងទីនមានតំណាងចែកចាយទៀត អញអើយអញ, ល្បែងគ្មានច្បាប់នេះ បងហ៊ានភ្នាល់ តិចទៀតមិនខុសពី ចោម ខ្វាន់ ទេ ដឹងតែទឹកភ្នែកម្នាក់ៗហេីយ, ខ្លាំងត្រង់រើសតំណែងចែកចាយតុងទីនទៀត ទីផ្សារសាហាវ, ដេីរផ្លូវ ចោម ខ្វាន់ ហេីយ បេីមិនជឿរង់ចាំមេីលលទ្ធផលទៅថ្ងៃមុខទៅ, រកសុីតឹងមិនដូចមុន ចឹងហើយចង់ប្រើក្បាច់ថ្មី ក្បាច់រត់ចោស្រុក,…»៕ ប្រភព៖ CEN