Wednesday, October 4, 2023
Google search engine
Homeជីវិត&ស្នេហាសង្ស័យ​ផ្អើល​ហ្វេ​សប៊ុ​ក​ទៀត​ទេ! អ្នកលក់​ឡេអន​ឡា​ញរូប​ស្រស់ ថត​សម្ញែងលុយ​ទាំង​បាច់​ៗ និង​ថែមទាំង​អួត​ប្រាប់​បែបនេះ​ថា…

សង្ស័យ​ផ្អើល​ហ្វេ​សប៊ុ​ក​ទៀត​ទេ! អ្នកលក់​ឡេអន​ឡា​ញរូប​ស្រស់ ថត​សម្ញែងលុយ​ទាំង​បាច់​ៗ និង​ថែមទាំង​អួត​ប្រាប់​បែបនេះ​ថា…

ជារឿយៗ អ្នកលក់ឡនឡាញមួយចំនួនដែលគេហៅថាពុំធ្លាប់ស្គាល់ពាក្យថាមាន ឬ អ្នកមានក្លែងក្លាយ គឺតែងតែឃើញអួនសម្ញែងថាខ្លួនហ្នឹងមានបានសម្បើមខ្លាំងណាស់ ដោយបង្ហាញគំនរលុយដុល្លារទាំងគីបៗ មិនដឹងថាជាលុយសែន ឬ លុយពិត ព្រោះតែដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។

ជាការពិតណាស់ ជាមួយនិងទង្វើអួតសម្ញែងភាពមានបាននេះផងដែរ ជាលទ្ធផល បានធ្វើឲ្យអ្នកលក់អនឡាញល្បីឈ្មោះប៉ុន្មាននាក់ ត្រូវបានលោកចោរចូលគាស់ផ្ទះ និងប្លន់ រួចតាំងលើកដៃសំពះឲ្យសមត្ថកិច្ចជួយដ៏ហួសចិត្ត។

ដោយឡែក ថ្មីៗនេះ អ្នកលក់អនឡាញរូបស្រស់ម្នាក់ទៀតហើយ បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ចំពោះរូបភាពបង្ហោះរបស់នាង ថតសម្ញែងជាមួយគំនរលុយរាប់លានដុល្លារ ហើយថែមទាំងភ្ជាប់ Caption អួតបែបនេះថា៖ «អត់បានតែងខ្លួនទេ ចុះពីលើយន្តហោះភ្លាម ម៉ូយយកលុយមកអោយ1លាន30ម៉ឺនដុល្លារភ្លាម»។

ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនអ្នកលេងបណ្តាញសង្គម ដែលពុំត្រេកអរនិងទង្វើសម្ញែងនេះ បាននាំគ្នាដាក់ឲ្យចំៗថា៖ «ដល់ពេលចោរប្លន់កុំបន្ទោសចោរ ព្រោះមកពីយើងពូកែអួតពេក ខ្លាចគេមិនដឹងមាន, ពេលមានបញ្ហាតាំងស្រែកយំអោយកក្លាក់អោយគេជួយ នេះហើយការសម្ញែងរបស់អ្នកមានអនឡាញមួយចំនួនតូចដែលពុំធ្លាប់ស្គាល់ពាក្យថាមាន, គង់មានថ្ងៃ មិនខុសពីស្រីៗជិះម៉ូតូស្ពាយកាបូបទេនាង! អារ៉ាស្មាច់នៅល្អម៉ង, សំណាងហើយវីលៀមជាប់គុក,…»។ រីឯអ្នកខ្លះទៀត ក៏បានដាក់យ៉ាងចាក់ដោតថា៖ «លក់ឡេសោះមែនលំៗទេណា, ដុល្លារសែនឥលូវដួចលុយពិតហ្ចឹង ដល់តែចាប់កាន់បានដឹងថាលុយពិត ឬលុយសែន»៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments