Wednesday, September 27, 2023
Google search engine
Homeចំណេះដឹងដាច់ខាតមិនគួរធ្វើរឿងទាំង ៦ យ៉ាងនេះបើទោះជាឈ្លោះគ្នា ឬបែកបាក់ក៏ដោយ

ដាច់ខាតមិនគួរធ្វើរឿងទាំង ៦ យ៉ាងនេះបើទោះជាឈ្លោះគ្នា ឬបែកបាក់ក៏ដោយ

~

ដាច់ខាតមិនគួរធ្វើរឿងទាំង ៦ យ៉ាងនេះបើទោះជាឈ្លោះគ្នា ឬបែកបាក់ក៏ដោយ

~

ការរៀនសូត្រពីសុជីវធម៌នៃការរស់នៅ ការនិយាយស្តី និងការគ្រប់គ្រងលំនឹងនៃការប្រែប្រួលរបស់អារម្មណ៍គឺជារឿងសំខាន់ក្នុងការរស់នៅ ក្នុងសង្គម និងទំនាក់ទំនងស្នេហា ជីវិតដៃគូ។ កុំរៀនបន្ទោសដោយប្រយោល ព្រោះក្នុងលោកនេះ គ្មាននរណាម្នាក់ចូលចិត្តរងការរិះគន់ ឬចង្អុលបង្ហាញពីអ្នកដទៃឡើយ។ ជាពិសេសមនុស្សប្រុស នៅចំពោះមុខប្រពន្ធគេស្អប់ការសារភាពកំហុសរបស់ខ្លួន មិនថាគេខុស។ ដោយសារតែភាពជឿជាក់លើខ្លួនឯងខ្ពស់ ពួកគេមិនចូលចិត្តនិយាយថាអន់ជាងគេ ហើយក៏មិនចូលចិត្តប្រៀបធៀប ចង់តែពូកែជាងគេ។ យកល្អរៀននិយាយត្រង់ទៅត្រង់មក ហើយព្យាយាមស្រាយការពិតមួយដែលចង់ឲ្យគេយល់បីអ្នកល្អប្រសើរជាង។

~

~

គ្មានការស្រែក ពេលឈ្លោះគ្នាពិបាករក្សាសំឡេងធម្មតា ពិបាកនិងនិយាយដោយសម្រួលដាក់គ្នា។ ប៉ុន្តែខ្លាំងក៏ត្រូវមានកម្រិតដែរ អាចខ្លាំងបាន ប៉ុន្តែដាច់ខាតមិនត្រូវស្រែកដាក់គ្នាទេ។ ព្រោះកាន់តែឮខ្លាំង រឹតតែរុញប្តីប្រពន្ធឱ្យបែកគ្នា ឈ្លោះគ្នាកាន់តែតានតឹង។ នៅទីបញ្ចប់ គោលបំណងនៃការជជែកវែកញែករកហេតុផលរួម ប្រែទៅជាការអះអាងរកឈ្នះខ្លួនឯង ហើយគិតថាម្ខាងគ្មានកំហុស និងសុទ្ធបានធ្វើត្រឹមត្រូវ។ នេះមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យបរិយាកាសគ្រួសារធ្ងន់ និងអាប់អួរ។ ស្ត្រីត្រូវដឹងថាអត្តចរិតរបស់មនុស្សប្រុសគឺមិនត្រូវការចាញ់ប្រពន្ធ អ្នកកាន់តែផ្គើន នឹងធ្វើឱ្យគេកាន់តែខឹង និងស្អប់ខ្ពើមអ្នកកាន់តែខ្លាំង ចាំមិនស្តាយពេលក្រោយក៏ដោយនេះ ចរិតមនុស្សប្រុស។

~

~

កុំខ្ចីពាក្យអ្នកដទៃមកជេរ ការស្តីបន្ទោសប្តីរបស់អ្នកគ្មានផលអ្វីទេ មានតែធ្វើឱ្យអ្នកកាន់តែមានបញ្ហាថែមប៉ុណ្ណោះ គួរជំនួសឱ្យការនិយាយចំៗ មិនគួរខ្ចីពាក្យអ្នកដ៏ទៃមកជួយអ្នក មិនថាឪពុកម្តាយក្មេក បងប្អូនក្មេក ឬ មិត្តភ័ក្តិ ប្តី និងកូន…ទេ។ វាកាន់តែធ្វើឲ្យគេស្អប់អ្នកទៅវិញទេ ពេលគេដឹងថាពាក្យទាំងនេះមិនមែនចេញបីក្នុងការគិត ឬចេតនាល្អរបស់អ្នកចំពោះគេ។

~

~

ទឹកភ្នែក បុរសជាច្រើនក្នុងលោក មិនចូលចិត្តមានប្រពន្ធជូរចត់ តែងតែនិយាយពាក្យគំរោះគំរើយ។ ដូច្នេះទោះខឹងប្តីយ៉ាងណាក៏ស្ត្រីមិនត្រូវច្រលំជេរប្រទេចដែរ ធ្វើឱ្យប្តីនឿយហត់ និងមិនលែងចង់នៅក្បែរអ្នក។ ប្រើអាវុធសម្ងាត់យ៉ាងឈ្លាសវៃ ដែលជាសិទ្ធិរបស់ស្ត្រីគ្រប់រូប ជួនកាលការសម្រក់ទឹកភ្នែក ឬស្រក់ទឹកភ្នែក ក៏ជាផលល្អដែលអាចជួយឲ្យ បុរសមានចិត្តទន់ជ្រាយនឹងមានអារម្មណ៍ខុសឆ្គងភ្លាមៗ ឬប្រែមកមានចិត្តអាណិតអ្នកក៏មាន។ តែមិនគួរប្រើវាញឹកញាប់ទេ យំយែកជ្រុលពេកក៏ជាការគួរឲ្យធុញទ្រាន់ដែរ យកលេសទឹកភ្នែកមកធ្វើជាការកែបញ្ហា ឬគេចពីការដោះស្រាយក៏មិនលអ ១០០%។

~

~

កុំយករឿងចាស់មកនិយាយ ក្នុងពេលដ៏ក្តៅគគុកនេះ មនុស្សច្រើនតែនិយាយហួសហេតុពេក ហើយនៅពេលដែលពួកគេដឹងថាខ្លួនធ្វើឱ្យអ្នកដ៏ទៃខកចិត្ត ឬជ្រុលហួស គួររៀនប្រើពាក្យសុំទោសចំពោះបញ្ហាខ្លះ ព្រោះមនុស្សស្រលាញ់គ្នាយកកំហុសអតីតកាលរបស់ភាគីខាងណាមួយលើកយកមកនិយាយច្រើនពេកឲ្យគេឈឺចាប់ក៏ជារឿងមួយមិនត្រឹមត្រូវនោះទេ។ ដូច្នេះ ដំបូន្មាននៅទីនេះ គឺគ្រាន់តែនិយាយអ្វីដែលអ្នកចង់និយាយ ផ្តោតលើបញ្ហាដែលកំពុងពិភាក្សា កុំលើកយករឿងចាស់មកនិយាយម្តងហើយម្តងទៀត ធ្វើឲ្យស្អប់កាន់តែស្អប់គ្នា។

~

~

កុំរៀនខឹងយូរពេក បើអ្នកពីរនាក់ ប្តីប្រពន្ធឈ្លោះគ្នា កុំខឹងគ្នាយូរពេក កុំឲ្យបរិយាកាសអាប់អួរនេះអូសបន្លាយលើសពី ៣ថ្ងៃ។ ថ្ងៃទី១ ភ្លើងនៅតែក្តៅ តែសុំសាកល្បងថ្ងៃទី២រៀន ពន្លត់ ឲ្យវារលត់បន្តិចម្តងៗ ថ្ងៃទី៣ត្រូវពន្លត់ ហើយអាចជជែករកគ្នាបានវិញ ខាងណាក៏បាន។ ព្រោះកាន់តែខឹងយូរពេក រឹតតែធ្វើឲ្យទំនាក់ទំនងកាន់តែបែកបាក់ ប្ដីប្រពន្ធនឿយហត់ កូនកើតទុក្ខ… កាន់ដៃសម្រួលគ្នាបន្តិច តើមានសុភមង្គលជាងឬអត់? បើនៅតែអត់ក៏គួរមានហេតុផលមួយដើរចេញដោយសន្តិវិធី និងអាចមើលមុខគ្នាបាននៅពេលក្រោយ នឹងអាចរាប់គ្នាជាមិត្តបាន៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments