Friday, June 2, 2023
Google search engine
Homeជីវិត&ស្នេហាសាយ ជាប់ស្នាមញញឹម និងស្នាមដំបៅដួងចិត្ដជាច្រើននៅក្នុងខេត្ដចំនួនបីជាប់ដងទន្លេមេគង្គ

សាយ ជាប់ស្នាមញញឹម និងស្នាមដំបៅដួងចិត្ដជាច្រើននៅក្នុងខេត្ដចំនួនបីជាប់ដងទន្លេមេគង្គ

~

តារាចម្រៀងលោក អ៊ួន បឋម ហៅសាយ ដែលកន្លងទៅគេចាត់ទុកជាវីរៈបុរសខាងរត់ដើម្បីសប្បុរធម៌ ទើបបញ្ចប់បេសកកម្មថ្មីមួយទៀតជាមួយអង្គការអុកស្វាមកម្ពុជា ក្នុងនាមជាទូតសុច្ឆន្ទៈ ជិះទូកទេសចរតាមទន្លេមេគង្គក្នុងខេត្ដចំនួនបី គឺរតនគិរី ស្ទឹងត្រែង និងខេត្ដក្រចេះ។ក្នុងរយៈពេល ១០ថ្ងៃ នៃដំណើរទេសចណ៍បែបធម្មជាតិជាមួយសហគមន៍ និងមន្ដ្រីអង្គការអុកស្វាមកម្ពុជា សាយ បានមើលឃើញភាពប្រែប្រួលខ្លាំង នៃធនធានទន្លេមេគង្គ ដូចជា៖ ព្រៃឈើអមដងទន្លេហិនហោច ស្ថានភាពទឹកប្រែប្រួលមកល្អក់ និងឡើងចុះមិនទៀងទាល់ដែលធ្វើកសិកររស់នៅតាមដងទន្លេពិបាកនឹងបង្កបង្កើនផល។ ទន្លេមេគង្គដែលធ្លាប់តែសម្បូរត្រូវ បែរជាលែងមានត្រី ដោយទៅដល់សហគមន៍ផ្ទាល់ព្យាយាមបង់សំណាញ់យកត្រីតាំងពីព្រឹកដល់ពេលរសៀល តែពុំបានត្រីសោះ។

~

សាយ៖ “ដ្បិតខ្ញុំនៅខេត្ដរតនគិរី ជាប់ហ្នឹងដែរ…ឥឡូវតាមតំបន់មួយចំនួនប្លែកខ្លាំងហ្មង ហើយចម្លែកដែលទៅដល់ស្រុកទន្លេហើយ នឹកស្មានថាបានហូបត្រី តែបែរជាហូបមាន់ តែនៅខាងសហគមន៍ក្នុងខេត្ដស្ទឹងត្រែងវិញគ្រាន់នៅមានត្រីល្អៗហូប។ ក្នុងនាមខ្ញុំជាយុវជនមួយរូប និងបន្ដបង្ហាញនូវតំបន់ទេសចរណ៍ល្អ និងបញ្ហាប្រឈមនានារបស់ពួកគាត់(ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ)ទៅកាន់មហាជន”។

~

~

យុទ្ធនាការតាមដងទន្លេមេគង្គជាមួយសាយ គឺជាគម្រោងមួយរបស់អង្គការអុកស្វាមកម្ពុជា បានប្រើពេល ៤ខែ ពោលគឺចាប់ផ្ដើមតាំងពីដើមខែ មីនា ឆ្នាំ២០២២ ក្នុងនោះមានសកម្មភាពជិះទូកតាមដងទន្លេចំនួន ១០ថ្ងៃ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារសំខាន់របស់ទន្លេនេះចំពោះជីវិតប្រជាជនរាប់លានដែលរស់នៅ និងពឹងលើការអាស្រ័យផលលើទន្លេមេគង្គ។

~

~

តំណាងសហគមន៍នារីមកពីខេត្ដរតនៈគិរី អ្នកស្រី សួត ណាង និយាយថា នៅក្នុងសហគមន៍របស់អ្នកស្រីមិនត្រូវតែត្រីមិនសូវម្បូរទេ ថែមទាំងទឹក និងព្រៃទៅតាមដងទន្លេក៏អស់ទៅទៀត។ ពលរដ្ឋចាប់ផ្ដើមពិបាកខ្លាំងក្នុងការបង្ករបង្កើនផលដោយសារអាកាសធាតុប្រែប្រួល និងស្ថានភាពទឹកទន្លេឡើងចុះមិនទៀងទាត់។ អ្នកស្រីក៏អគុណដល់លោកសាយ និងអង្គការ អុកស្វាមកម្ពុជា ដែលបានចុះទៅដល់សហគមន៍របស់អ្នកស្រី ដើម្បីស្វែងយល់ពីបញ្ហា ដើម្បីយកមកផ្សព្វផ្សាយ ឬរកដំណោះស្រាយ។

~

~

ទន្លេមេគង្គ គឺជាបេះដូងរបស់ទ្វីបអាស៊ី។ ទន្លេនេះមានប្រវែង ៤០០០គីឡូម៉ែត្រ ហើយហូរកាត់ប្រទេស ចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម។ ដោយឡែកកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការប្រែប្រួល នៃធនធានទន្លេមេគង្គដែរ។ ជាក់ស្ដែងអង្គការ អុកស្វាម បានក្លាយជាផ្នែកមួយជួយសង្គ្រោះទន្លេមេគង្គតាមរយៈ “គម្រោងអភិបាលកិច្ចធនធានធម្មជាតិ” ព្រមទាំងបានបង្កើតសកម្មភាពថ្មីៗដូចជា យុទ្ធនាការជាមួយសាយដែលទើបបញ្ចប់នៅពេលនេះជាដើម។

~

សូមរំលឹកថា អង្គការអុកស្វាម បានធ្វើសន្និសីទសារព័ត៌មានបិទបញ្ចប់ “យុទ្ធនាការតាមដងទន្លេមេគង្គជាមួយសាយ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការអង្គការអុកស្វាមកម្ពុជាផ្ទាល់ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងពិធីនេះគេឃើញមានវត្ដមានតំណាងស្ថានទូតអូស្រ្ដាលី តំណាងសហគមន៍ជាប់បឹងទន្លេសាប មន្ដ្រីអង្គការអុកស្វាមកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិសរុបប្រមាណ១០០នាក់៕ ប្រភព៖ សប្បាយ

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments