~
ប្រិយមិត្តអ្នកលេងហ្វេសប៊ុកជាច្រើនច្បាស់ជាបានស្គាល់ លោក ឩកញ៉ា អុឹង គីមហុង ឬហៅថា ឩកញ៉ា គួរឲ្យស្រលាញ់ ថ្មីៗនេះអ្នកលេងហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍ទៅលើសកម្មភាពរបស់ អ្នកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញស្រីល្បីមួយរូបនៅលើបណ្តាញសង្គម។ ដោយតាមរយៈការឡាយផ្ទាល់របស់អ្នកស្រីទ្រី ដាណាកាលពីពេលកន្លងទៅនេះមានអ្នកមើលច្រើន រហូតអ្នកខ្លះគិតថាជាការពិត នឹងអ្នកខ្លះទៀត គិតថាវាជាការសម្តែង ក្នុងហេតុផលធ្វើទីផ្សារដើម្បីលក់ផលិតផលរបស់ខ្លួន។
~
~
យ៉ាងណាមិញយើងមិនហ៊ានអះអាងយ៉ាងណានោះទេ គ្រាន់តែដឹងថាចង់លក់ដាច់ត្រូវមានទីផ្សារខ្លាំងទើបអាចឈេរជើងបានយូរនៅលើទីផ្សារអនឡាញ។
~
~
ជាក់ស្តែងក្នុងនោះ លោក ឩកញ៉ា អុឹង គីមហុង ក៏បានបញ្ចេញជាសារខមមិនសួរទៅកាន់ប្រិយមិត្តជាពិសេសអ្នកចង់ដឹងចង់តាមដានជីវិតគេដោយសួរមួយម៉ាត់យ៉ាងខ្លីថា៖ គាត់ពូកែធ្វើទីផ្សារអនឡាញឬក៏អ្នកលេងហ្វេសប៊ុកចង់ដឹងរឿងគាត់?
មួយឃ្លានេះហាក់ចង់ឲ្យអ្នកលេងហ្វេសប៊ុកគិតពិចារណាមើលហេតុអីបានគេហ៊ានធ្វើទីផ្សារខ្លាំងហើយឡើងកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះទៅវិញ?
~
~
គួររំលឹកផងដែលថា លោក ឩកញ៉ា អុឹង គីមហុង គឺជាម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស របស់ក្រុមហ៊ុន TLL Real Estate Co.,LTD ដែលមានទំហំរហូតដល់ ១៣០ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ ៥១ ជាគម្រោងអចលនទ្រព្យពហុវិស័យ ក្នុងនោះ មានទាំងគម្រោងពុះដីឡូតិ៍ ផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា រួមទាំងគម្រោងជួលដីសាងសង់រោងចក្រវាយនភ័ណ្ឌ និងជួលរោងចក្រស្រាប់ជូនអតិថិជនផងដែរ។
~
~
~
~
~
~
~