Tuesday, October 4, 2022
Google search engine
Homeជីវិត&ស្នេហារឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើ ដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង

រឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើ ដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង

រឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើ ដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង

វិបត្តិស្នេហាគឺជាប្រភេទជំងឺមួយដ៏កាចសាហាវបំផុត និងអាចសាហាវជាងជំងឺស្ត្រេសទៅទៀត។ ពេលដែលអ្នកទទួលរងការបែកបាក់ស្នេហាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកនឹងមិនអាចក្លាយជាមនុស្សដែលសប្បាយចិត្តតទៅទៀតឡើយ ឬក៏អ្នកគិតថានឹងគ្មានថ្ងៃរកបានស្នេហាម្ដងទៀតបានឡើយដែលវាគឺជារឿងពិតចំពោះអ្នកដែលទើបតែបែកបាក់ស្នេហា។

ឈប់គិតថាអ្វីៗត្រូវបានបញ្ចប់អស់ទៀតទៅ ពីព្រោះវាមិនពិតទាំងស្រុងនោះទេ អ្នកគ្រាន់តែកំពុងស្ថិតនៅក្នុងចំណុចបាក់ទឹកចិត្តខ្លាំងតែប៉ុណ្ណោះ។ តាមពិតនោះអ្នកអាចធ្វើការព្យាបាលវិបត្តិស្នេហាដោយខ្លួនឯងបាន ដោយអ្នកគ្រាន់តែចំណាយពេលយូរនឹងទាមទាឲ្យមានការខិតខំព្យាយាមខ្លាំងបំផុត ហើយបន្ទាប់ពីនោះអ្នកនឹងអាចក្លាយជាមនុស្សដែលរឹងមាំក្នុងរឿងស្នេហានៅថ្ងៃមុខ។

ដើម្បីព្យាបាលវិបត្តិស្នេហាដោយខ្លួនឯងបាននោះ អ្នកត្រូវព្យាយាមធ្វើរឿងសំខាន់ៗទាំងប្រាំខាងក្រោមនេះឲ្យអស់ពីសមត្ថភាព៖

ផ្តល់ពេលវេលានឹងចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើន និងយូរទៅតាមដែលអាចធ្វើទៅបានរហូតដល់អ្នកមានអារម្មណ៍ល្អប្រើសើរឡើងវិញ
ខិតខំព្យាយាមធ្វើឲ្យខ្លួនឯងមមាញឹកខ្លាំង ទាំងជាមួយការងារ ការសិក្សារៀនសូត្រ ឬទម្លាប់ថ្មីៗដែលអាចបញ្ចៀសអ្នកពីការគិតទៅលើរឿងវិបត្តិស្នេហានោះ
អ្នកត្រូវតែបណ្តោយខ្លួនឲ្យសោកសៅ យំតាមចិត្តឲ្យអស់ពីខាងក្នុងរហូតដល់ពេលដែលអ្នកគិតថាវាជាពេលដែលអ្នកត្រូវថែទាំខ្លួនឯងវិញហើយ

វាជារឿងសំខាន់ណាស់ដែលអ្នកមានមិត្តសម្លាញ់ក្នុងការស្ដាប់អំពីវិបត្តិរបស់អ្នក ពីព្រោះការនិយាយបញ្ហាចេញឲ្យអស់ ការមានអ្នកស្តាប់ពីអ្វីដែលអ្នកចង់បញ្ចេញវានឹងធ្វើឲ្យអារម្មណ៍របស់អ្នកានធូរស្បើយបានយ៉ាងឆាប់រហ័ស
ការស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ដើរលេងចេញក្រៅទៅទីជិតទីឆ្ងាយ ការទិញរបស់របរដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត
នៅពេលដែលអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ អ្នកនឹងគិតតែអំពីរឿងទាំងនោះជានិច្ច ហើយវានឹងនៅក្នុងខួរក្បាលអ្នករហូតដែលធ្វើឲ្យអ្នកមិនអាចគិតទៅលើរឿងអ្វីផ្សេងទៀតបាន និងមិនអាចបន្តដំណើរដើរទៅមុខរួចដោយសារតែវិបត្តិស្នេហានោះ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវតែខិតខំព្យាយាមធ្វើធ្វើរឿងទាំងប៉ុន្មានខាងលើនេះដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង ហើយកុំធ្វើឲ្យសោះការឃុំខ្លួននៅតែក្នុងបន្ទប់ ឬការមានគំនិតធ្វើបាបខ្លួនឯងដោយវិធីណាមួយនោះ វាគឺជារឿងខុស កុំធ្វើឲ្យសោះ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments