~
បុរសម្នាក់ទម្លាក់ខ្លួនពីលើស្ពានមេគង្គកាល៤ថ្ងៃមុន ពេលនេះអណ្តែតឡើងហើយ
~
~
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ដែលបានលោ.តទឹកពីលើស្ពានមេគង្គ កាលពី៤ថ្ងៃមុននោះ ពេលនេះត្រូវបានគេប្រទះឃើញស.ពអណ្តែតតាមទឹក ស្ថិតនៅស្រុកសៀមបូក នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ហើយ។គួររំលឹកថា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលកណ្តាលស្ពានទន្លេមេគង្គ ខណៈពេលបុរសម្នាក់ជិះម៉ូតូមួយមកដល់លើស្ពាន រួចឡើងលើបង្កាន់ដៃស្ពាន លោ.តទម្លាក់ខ្លួនចូលទៅក្នុងទឹកបាត់ស្រមោលឈឹងតែម្តង ពុំឃើញផុសឡើងមកវិញសោះ។ គ្រាកើតហេតុភ្លាមៗនោះ គេពុំទាន់ដឹងពីមូលហេតុដែលបង្កអោយបុរសរូបនេះសម្រេចចិត្តលោ.តទឹកសម្លា.ប់ខ្លួននោះទេ។ ក្រោយមក ទើបស្គាត់អត្តសញ្ញាណបុរសរូបនោះដែលកមានឈ្មោះ គន់ អាយុ៣៧ឆ្នាំ បុខរបរលក់ត្រី នៅផ្សារសាមគ្គី ស្ទឹងត្រែង មានទីលំស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
~
បើតាមលោក សុខ នោរ៉ា នាយប៉ុស្តិ៍សង្កាត់ព្រះបាទ អោយដឹងថា បើតាមការរៀបរាប់របស់ស្ត្រីម្នាក់ដែលជាប្រពន្ធជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយពេទ្យប្រាប់ថា ប្ដីរបស់នាងមានជំងឺគ្រោះតម្រងនោម។ ក្រោយពីទទួលដំណឹងនេះភ្លាម បន្ទាប់ពីចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ រួចប្តីគាត់ក៏ជិះម៉ូតូទៅក្រៅ ក្រោយមកទើបទទួលព័ត៌មានថា ប្តីរបស់ខ្លួនជិះម៉ូតូទៅលោ.តទឹស្ពានមេគង្គតែម្តង។
~
ក្រោយកើតហេតុ រយៈពេល៤ថ្ងៃកន្លងមកនេះ ស.ពបុរសខាងលើ បានផុសឡើងលើផ្ទៃទឹកនិងត្រូវបានគេប្រទះឃើញអណ្តែតនៅឯស្រុកសៀមបូក។ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីទទួលស.ពជនរងគ្រោះនាំទៅធ្វើបុណ្យតាមប្រពៃណី។
~
~
គួរបញ្ជាក់ថា ចាប់តាំងពីសាងសង់ស្ពានមេគង្គនេះឡើងរួចរាល់ច្រើនឆ្នាំមកហើយ ពុំដែលធ្លាប់មានករណីលោ.តទឹកនោះទេ ទើបតែនេះជាករណីលើកទីមួយហើយ ដែលស្ថិតលើស្ពានមេគង្គ ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងនេះ៕
~
~
~
~
~