កាត A
~
កាតនេះបង្ហាញថា អ្នកជាមនុស្សសាមញ្ញបំផុត បើកចិត្តទូលាយ និងចូលសង្គមបានយ៉ាងល្អ។ក្នុងភ្នែកមនុស្សប្រុស អ្នកជានារីស្រស់ស្អាតបែបធម្មជាតិ អ្នករស់នៅក្នុងជីវិតមួយថ្លៃថ្នូរ មានចិត្តស្មោះត្រង់ និងមិនកេងចំណេញលើអ្នកដទៃ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏ពូកែខាងបង្កើតសំណើច ដែលធ្វើឲ្យអ្នកដទៃរីករាយ និងកក់ក្តៅពេលនៅជិតអ្នក។
កាត B
~
~
អ្នកជ្រើសរើសកាតនេះបង្ហាញថាក្នុងភ្នែកមនុស្សភេទផ្ទុយ អ្នកជាមនុស្សមានគោលការណ៍ និងរៀងពិបាកស្ទាបស្ទង់។ តែអ្នកជាមនុស្សអាចទុកចិត្តបាន យកចិត្តទុកដាក់ចំពោះគេ អ្នកមិនចូលចិត្តនៅក្បែរមនុស្សប្រុសច្រើនឡើយ ។ យ៉ាងណាក្តី អត្តចរិតរបស់អ្នកហាក់ស្របគ្នាច្រើនជាមួយមនុស្សជុំវិញ។
កាត C
~
~
ក្នុងភ្នែកមនុស្សប្រុស អ្នកជាមនុស្សស្រីមានរូបសម្បត្តិស្អាត មានការតាំងចិត្តខ្ពស់ សុភាពរាបសារ ចិត្តល្អដាក់មនុស្សទូទៅ។ អ្នកមិនចូលចិត្តមើលងាយនរណាទេ តែងតែឲ្យតម្លៃគ្រប់យ៉ាងចំពោះអ្នកផ្សេង ដែលជាហេតុក្នុងក្រសែភ្នែកមនុស្សប្រុស គេពិតជាពេញចិត្តចំពោះអត្តចរិតរបស់អ្នកបំផុត។ មិនតែប៉ុណ្ណោះ អ្នកក៏ចិត្តទន់ខ្លាំងផងដែរ សក្កិសមជាសុភាពនារី ធ្វើឲ្យបុរសជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ និងចង់ការពារអ្នកមំផុត។
កាត D
~
~
ក្នុងភ្នែកមនុស្សប្រុស អ្នកជាមនុស្សរឹងមាំ នឹងនរ ច្បាស់លាស់ រស់នៅជាមួយគោលដៅពិតប្រាកដ។ អ្នកហាក់មិនបើកចិត្តទូលាយងាយៗ និងតែងរកផ្លូវក្រោយសម្រាប់ខ្លួនឯង។ ទាំងនេះហើយជាហេតុផលដែលធ្វើឲ្យអ្នកដទៃពិបាកចូលមកជិតអ្នក។
~
~
~