~
ភ្នំពេញ៖ ជារឿងភ្ញាក់ផ្អើលមួយសម្រាប់មហាជនដែលនិយមតាមដាននៅលើបណ្ដាញសង្គមជាពិសេសអ្នកគាំទ្រលោក ប៊ុន ចក់ ហៅ អេតមីន ជីងចក់ ដោយនាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា ដែលជាអតីតតារាម៉ូឌែល និងជាអ្នកលក់ផលិតតាមអនឡាញដ៏មានប្រជាប្រិយភាពម្នាក់ ហើយក៏ត្រូវជាភរិយាពេញច្បាប់របស់ពិធីករបាល់ទាត់ខាងលើ បានចេញមុខប្រកាស ប្ដឹងប៉ូលិសឱ្យតាមចាប់ប្ដីរបស់ខ្លួន ហើយថែមទាំងមានរង្វាន់ជាទឹកប្រាក់ ១ម៉ឺនដុល្លារ ប្រសិនបើចាប់បានទៀតផង ។ ហើយខណៈពេលនេះ អេតមីន ជីងចក់ កំពុងរត់គេចទៅខេត្តពោធិ៍សាត់ ជាមួយមិត្តភក្ដិពីរនាក់ផ្សេងទៀត ។
~
~
អ្នកនាង ទ្រិញ ផល្លា ត្បិតតែពេលនេះពុំបាននិយាយវែងឆ្ងាយពីមូលហេតុអ្វី ដែលបណ្ដាលឱ្យនាងខឹងក្រោធខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសឱ្យតាមចាប់ខ្លួន អេតមីន ជីងចក់ ប៉ុន្តែបើតាមការបង្ហើបរបស់នាងនៅក្នុងប្រអប់បញ្ចេញមតិ (Comment) គឺអាចកាត់យល់បានថា ទំនងជារឿងពូ ចក់ ដួចមានស្រីខាងក្រៅ ព្រោះអ្នកនាង ទ្រិញ ផល្លា បាននិយាយថា «វាជារឿងដដែលៗ» ។ ហើយថែមទាំងភ្ជាប់មួយឃ្លាទៀតថា៖
~
~
កើតមកជាប្រុសនឹងគេដែរហ៊ានធ្វើត្រូវហ៊ានទទួល ចូលខ្លួនមកដោះស្រាយតាមច្បាប់ កុំរត់
~
ជាងនេះទៅទៀតអ្នកលក់ផលិតផលអនឡាញរូបស្រស់សាច់សខ្ចីខាងលើ ថែមទាំងបានទម្លាយរូបថតមួយសន្លឹក បង្ហាញពីសកម្មភាពប្ដីរបស់ខ្លួន (អេតមីន ជីងចក់) បានក្រាបសូមទោសនាងដល់បាតជើងថែមទៀតផង ដែលសកម្មភាពនេះ ត្រូវបានកើតឡើង មុនពេល អេតមីន ជីងចក់ រត់ចេញពីផ្ទះនៅភ្នំពេញទៅខេត្តពោធិ៍សាត់ ។
~
~
~
~