~
~
សាមញ្ញៗ តែមានក្តីសុខណាស់ ! ស្ងាត់ៗ អ្នកនាង ដេត ម៉ាលីណា នាំម្តាយ មកញុំាអាហារតាមផ្លូវសូមបញ្ជាក់ ឡើងវិញ បន្តិចផងដែរថា កាលពីពេលកន្លងទៅ ដោយសារតែ រស់នៅមិនចុះសម្រុង និងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្ត លែងលះគ្នា ជាផ្លូវការហើយ ហើយរឿងនេះ បានធ្វើឲ្យ ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ទូទៅ ជាច្រើននាក់ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ស្ទើរមិនគួរឲ្យជឿថា អ្នកទំាងពីរដល់ផ្លូវបែបនេះទាល់តែសោះ។
~
~
~
អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។
~
~
ក្នុងនោះ ទោះបីជា រវល់ការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកនាង ដេត ម៉ាលីណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនៗ ទំាង៣របស់ ខ្លួន ដោយនាំទៅលំហែកាយ ញុំាអាហារ តាមទីកន្លែងជិតឆ្ងាយអត់ដែលដាច់ឡើយ មើលពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយណាស់។
~
~
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា បាននាំអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន មកញុំាអាហារ តាមផ្លូវ មើលទៅពិតជាទំនង និងមានក្តីសុខខ្លាំងណាស់ រួចឆ្លៀតទំលាយពាក្យក្នុងចិត្តរបស់ខ្លួន ចំពោះម្តាយ បែបនេះថា “ព្រោះមានម៉ែនៅចាំឈរពីក្រោយ ទើបរឿងជាច្រើន រឿងខ្ញុំអាចឆ្លងវាមកបាន អ្នកដែលនៅមានម៉ែ គឺសំណាងល្អបំផុតហើយ ការមានបងប្អូន ដែលស្រលាញ់គ្នា ចាំជួយគ្នា ទៅវិញ ទៅមក គឺជាសំណាងល្អ នៃជីវិត កាដូដែលមានល្អបំផុត គឺជាការដែលឃើញខ្លួនឯង មានក្តីសុខ”។
~
~
~
~
~