Tuesday, March 28, 2023
Google search engine
Homeជីវិត&ស្នេហាពេលអូនជោគជ័យ បងក្លាយជាមនុស្សអត់ប្រយោជន៍

ពេលអូនជោគជ័យ បងក្លាយជាមនុស្សអត់ប្រយោជន៍

~

~

~

~

បុរសម្នាក់ដែលម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Richard Hann បានរៀបរាប់សារបែកបាក់ជីវិតគូស្នេហ៍ដ៏កំសត់ថា៖ «ហេតុអីអូនបំភ្លេច​គ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។

~

~

~

~

ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេងតែទោះយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង នៅពេលនេះ ខាងស្រីបានចេញមុខបកស្រាយ ចំពោះការចោទប្រកាន់ពីសំណាក់ខាងប្រុស ដែលថារូបនាងក្បត់ចិត្តទៅមានអ្នកទី៣ គឺគ្រូជោគជ័យ ប៊ុន ផាក ។

~

~

~

ក្នុងនោះ នាងបានរៀបរាប់ដោយមិនបញ្ជាក់ហេតុផលពីការចែកផ្លូវគ្នាវែងឆ្ងាយយ៉ាងដូច្នេះថា៖ «តាមពិតមិនមែនអុីចឹងទេ យើងបែកគ្នាតាំងពី៦ ខែមុនមកម្ល៉េះ តែដោយសារគាត់នៅតែអង្វរខ្ញុំ ឲ្យខ្ញុំរស់នៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ អញ្ចឹងទៅ មិនមែនថាខ្ញុំកុហកគាត់ ក្បត់គាត់ទេ….. និយាយរួមទៅ ខ្ញុំមកនិយាយនេះ ទី១ ខ្ញុំចង់ការពារកិត្តិយសមនុស្សដែលខ្ញុំស្រឡាញ់ក្រោយ ព្រោះអីគាត់អត់មានបានដឹងអីទេ គាត់ស្គាល់ខ្ញុំ គឺខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់មានអ្នកណាទេ ទាំងដែលការពិតខ្ញុំអត់មានអ្នកណាមែន ហើយចំពោះមិត្តប្រុសចាស់របស់ខ្ញុំ ដូចខ្ញុំនិយាយអុីចឹង គឺខ្ញុំអាណិត ខ្ញុំព្យាយាមឲ្យគាត់ត្រជាក់ម្តងបន្តិចៗ ព្រោះអីបើសិនជាយើងកាត់ផ្តាច់ភ្លាមៗ គាត់និងឈឺចាប់ ប៉ុន្តែ បែរជាចោទខ្ញុំមានជនទី៣ទៅវិញ….»។

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments