~
~
ម៉ែកុហកកូន ពី សួ វិចិត្រ ចេញក្ដៅ ធ្វើឲ្យគ្រប់គ្នានឹកម្ដាយ ,អ្នកឧកញ៉ា គិត ម៉េងលើកចំៗថា៖ “អ្នកម្តាយ” ឬ “ម៉ែ” គឺជាពាក្យដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅសម្រាប់បុគ្គលនីមួយៗ។ ម៉ែគឺជាប្រភពនៃជីវិត ហើយតំណាងឱ្យសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបំផុតដែលគ្មានលក្ខខណ្ឌ។ យើងមិនអាចអរគុណ «ម៉ែ» ឱ្យអស់នោះទេចំពោះការលះបង់ដ៏ធំធេង និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់គាត់ចំពោះពិភពលោក និងក្រុមគ្រួសារនីមួយៗ។
~
~
ពួកយើងដឹងថា ពួកយើងគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ម៉ែ ហើយម៉ែគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ពួកយើងដូចគ្នា។ ម៉ែគឺជាមនុស្សដំបូងដែលក្រោកពីគេង ហើយធ្វើអាហារពេលព្រឹកទាំងក្នុងខោអាវដំណេក។ ម៉ែគឺជាអ្នកអង្គុយមើលកូនរាំយ៉ាងសប្បាយ ជាអ្នកគ្រូដែលអានរឿងឱ្យកូនជាប្រចាំ ហើយបង្រៀនកូនឱ្យចេះគូររូប និងផ្តល់ចម្លើយទៅនឹងអ្វីដែលកូនៗចង់ដឹងចង់ឃើញ។ ម៉ែបំពេញការងារផង មើលកូនៗផង ដោយព្យាយាមរក្សាតុល្យភាពការងារ និងយកចិត្តទុកដាក់ចំពោះកូនៗ ដែលទាំងអស់នេះហើយជាគំរូសម្រាប់យើងជាកូនប្រុសស្រី។
~
~
ខ្ញុំសូមឆ្លៀតឱកាសដ៏ប្រពៃនេះ ដើម្បីអរគុណភរិយាខ្ញុំ ចំណាន ដែលបានផ្តល់ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដល់កូនៗរបស់យើង និងការបន្តបេសកកម្ម និងការរួមចំណែកដ៏មានតម្លៃរបស់អូន ក្នុងការជួយកុមារនៅកម្ពុជា។ នេះជាការជូនពរ និងបង្ហាញពីមោទនភាព និងការដឹងគុណដល់អ្នកម្ដាយទាំងអស់។ ថ្ងៃនេះ យើងប្រារព្ធអបអរសាទរភាពស្រស់ស្អាតរបស់ម្តាយ និងភាពជាម្តាយ។ វត្តមានរបស់ពួកគាត់នៅក្នុងជីវិតរបស់យើងគឺជាពរជ័យដ៏ធំបំផុតដែលយើងទទួលបាន។
~
~
គ្មានអ្វីក្នុងលោកនេះអាចផ្គូផ្គងក្ដី ស្រឡាញ់របស់ម៉ែ ការយកចិត្តទុកដាក់ ការលះបង់ ការមើលថែ និងការព្រួយបារម្ភរបស់ម៉ែនោះឡើយ។
រីករាយទិវាគុណម្តាយ និងសូមផ្ញើសារជូនពរនេះទៅកាន់អ្នកម្តាយទាំងអស់ក្នុងពិភពលោក។
សូមមើលវីដេអូខាងក្រោមនេះ!
~
~
~
~
~
~
~