~
តើវាជារឿងអយុត្តិធម៌ និងជាទង្វើខ្វះការទទួលខុសត្រូវ មួយដែរទេ? ដែលមនុស្សដែលព្យាយាមមក ស្រលាញ់អ្នក ហើយប្រាប់រាល់រឿងរ៉ាវពីមុនរបស់គេមកកាន់អ្នកមិនលាក់លៀម។ ក៏ប៉ុន្តែមិនព្រមដកចិត្ត ពីនារីដែលគេធ្លាប់ស្រលាញ់ ហើយមកសាកល្បងមានស្នេហាជាមួយម្នាក់ដោយគ្រាន់តែដើម្បីសង្ឃឹមបំភ្លេចអ្នកចាស់ចោល។
~
~
កញ្ញាសូមចែករំលែកគំនិតគួរពិបារណាខ្លះៗទៅកាន់ស្រីៗគ្នាយើង ថាពិតណាស់អ្នកគួរតែរើសស្នេហាមួយដែលជារបស់ខ្លួនឯង ហើយបុរសដែលមកស្រលាញ់អ្នក គឺជាមនុស្សដែលមានទទួលខុសត្រូវខ្ពស់ដោយគ្រាន់តែជៀសនូវចំណុចទាំង៦ ខាងក្រោមនេះដែលមិនគួរមានទំនាក់ជាមួយគាត់បន្ត៖
~
~
១.កុំព្យាយាមសាកល្បងស្រលាញ់មនុស្សប្រុស ដែលសារភាពក្តីស្រលាញ់ មកកាន់អ្នក ហើយសុំពេលវេលាបំភ្លេចអ្នកចាស់។ ឬចំណាយពេលធ្វើរឿងគ្រប់យ៉ាងជាមួយអ្នកតែនៅនឹក នៅគិត អង្គុយសំកុកនឹកដល់អ្នកមុន ទុកឲ្យអ្នកតាមលួងចិត្តគេគ្រប់ពេលមិនមែនជាការល្អទេសម្រាប់អ្នក។
~
~
២.ទ្រឹស្ដីពាក្យចាស់បុរាណ រនាបបាក់យករនាបជួស វាអាចត្រឹមត្រូវ។ លុះត្រាតែគេពិតជាចាត់ទុកអ្នកមុនថាជារនាបបាក់មែន តែបើក្នុងចិត្តគេ នារីមុននោះនាងនៅតែជាទេពធីតាក្នុងចិត្តគេដដែល។ អ្នកមិនអាច មកជំនួសអ្នកមុនបានទេ វាលើកលែងតែអ្នកធ្វើអោយដូចអ្នកមុនទាំងស្រុងតែម្តងទើបក្រោយក្លាយជាទេពធីតាក្នុងចិត្តគេបាន ហើយក៏មិនប្រាកដចិត្តគេទទួលយកអ្នក ១០០% ដែរ។ បើពុំដូចនោះទេអ្នកនឹងត្រូវនិយាយពាក្យសុំទោសមកកាន់ច្លួនឯង នៅទីបំផុតអ្នកនឹងរស់នៅជាមួយការឈឺចាប់រហួត ព្យាយាមធ្វើមនុស្សជំនួសគេ។
~
~
៣.គួរកុំកសាងស្នេហាជាមួយគេនៅពេលដែលស្នេហាចាស់នៅមានស្រមោល ក្នុងចិត្តគេនៅឡើយ។ ឧទាហរណ៍៖ អ្នកមើលឃើញទង្វើរបស់គាត់ពេលនៅក្បែរអ្នក នៅតែរង់ចាំទូរស័ព្ទអ្នកមុននៅតែលួចចូលមើល face book ឬ IG របស់គេនៅតែចងចាំសម្ដីរបស់គេ ។ល។ ហើយរាល់កន្លែងណាត់ជួបជាមួយអ្នក គឺជាកន្លែងណាត់អ្នកចាស់ អ្នកគួរតែជៀសវាងកុំឲ្យឈឺចាប់ទាន់ដើម្បីទទួលស្នេហាបែបនេះ។
~
~
៤.សួរខ្លួនឯងលេងៗបាន ថាប្រសិនបើនារីមុនវិលមករកគាត់វិញថ្ងៃណាមួយ ហើយអ្នកកំពុងមានស្នេហាជាមួយគាត់ ហើយគាត់នៅវិលវល់គ្រប់ពេលជាមួយស្នេហ៍ចាស់។ ចុះអ្នកវិញអ្នក ទទួលគាត់បានទេ? ហើយប្រាកដទេថាអ្នកមិនឈឺចាប់ ពេលគាត់ចម្រេចចិត្តត្រូវគ្នាវិញ។ពិសេសអ្នកធ្វើចិត្តទទួលបានទេ ដែលព្រមដោះលែងគាត់បើអ្នកនឹងគាំត់ទើបចាប់ផ្តើម?ដំណោះសូមកុំទទួលពាក្យស្រលាញ់ពីមនុស្សប្រុសបែបនេះនាំតែខាតពេលប៉ុណ្នោះ។
~
~
៥.កុំព្យាយាមចូលខ្លួនមកជំនួស ឬធ្វើជានរណម្នាក់ ដើម្បីការស្រលាញ់មិនច្បាស់លាស់។ ចូរចាំថាក្នុងដំណាក់កាលកាត់ចិត្ត បំភ្លេចនរណាម្នាក់នៃរឿងស្នេហា មិនថាជាភាគីប្រុស ឬស្រីគឺកាន់តែនឹក នឹងកាន់តែឈឺចាប់ទ្វេរដង។ ដូច្នេះក្នុងដំណាក់កាលនេះការសាកល្បងស្នេហាថ្មី ជួនកាលមកបីហេតុផលមិនទាន់នៅតែម្នាក់ឯង ឬគ្រាន់តែសង្ឃឹមថាការស្រវាចាប់អ្នកថ្មី អាចជួយអោយបំភ្លេចអ្នកចាស់ ហើយក្តីសង្ឃឹមរបស់អ្នកដែលជាអ្នកថ្មីនៃស្នេហាមួយនេះគឺមានតិចតួចបំផុតគួរពិចារណាឲ្យបានត្រឹមត្រូវ។
ប្រាប់គាត់ត្រង់ៗពីចិត្តរបស់អ្នក មិនត្រូវការធ្វើជាមនុស្សជំនួសគ្រាន់តែមានចរិតស្រដៀងអ្នកមុន មានមុខស្រដៀងគ្នា មានក្លិនទឹកអប់ដូចគ្នារឺមានឈ្មោះ ដូចគ្នាព្រោះនោះពុំមែនជាស្នេហាទេ។ដើម្បីកុំអោយអ្នកសង្ឃឹមលើគាត់ជ្រុលពេករហូតដល់គាត់ ប្រគល់លទ្ធផលអស់សង្ឃឹមអោយអ្នក។ ចាំរហូតដល់គាត់គិតថាស្រមោលអ្នកចាស់ លែងមានន័យសម្រាប់គ្នា។
~
~