Wednesday, September 27, 2023
Google search engine
Homeជីវិត&ស្នេហាប៉ុន្មានចំណុចនេះអាចប្រាប់បានថា មាននរណាម្នាក់កំពុងគិតអំពីអ្នក

ប៉ុន្មានចំណុចនេះអាចប្រាប់បានថា មាននរណាម្នាក់កំពុងគិតអំពីអ្នក

~

ការដឹងអំពីចិត្តគំនិតរបស់នរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ហើយពេលខ្លះវាសឹងតែមិនអាចទៅរួចឡើយ។ ជាទូទៅអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា នៅពេលដែលអ្នកខាំបបូរមាត់ខ្លួនឯង វាជាការបញ្ជាក់ប្រាប់ថាមាននរណាម្នាក់កំពុងតែគិតអំពីអ្នក។ ប៉ុន្តែសញ្ញាមួយនេះក៏មានអត្ថន័យច្រើនដែរ វាប្រហែលជាមនុស្សពិសេសគិតដល់អ្នក ហើយប្រហែលជាមាននរណាម្នាក់កំពុងនិយាយដើមឬក៏ស្អប់អ្នក និងពេលខ្លះទៀតវាក៏ជាសញ្ញាដែលប្រាប់ថាមានគ្រោះអ្វីមួយនឹងអាចកើតឡើងចំពោះអ្នកផងក៏ថាបាន។

~

~

ជាធម្មតាអ្នកពិតជាចង់ដឹងថាតើវាកំពុងកើតឡើងមែនឬអត់ ជាពិសេសប្រសិនបើមានអ្នកពិសេសដែលអ្នកសង្ឃឹមថាគេម្នាក់នោះកំពុងតែធ្វើការគិតដល់អ្នកមែនឬក៏អត់។

~

~

យោងទៅតាមចំណុចទាំងប្រាំមួយខាងក្រោមនេះអ្នកបញ្ជាក់បានថាមាននរណាម្នាក់កំពុងតែគិតដល់អ្នកហើយ៖

~

អ្នកនឹងត្អើកដោយគ្មានមូលហេតុ
អ្នកនឹងមានការរមាស់ភ្នែក ឬញាក់ភ្នែក
អ្នកមានអារម្មណ៍ថាបាស់រោម
អ្នកមានអារម្មណ៍ថាក្ដៅស្លឹកត្រចៀកឬថ្ពាល់
អ្នកអួលម្ហូបអាហារឬក៏ទឹកខណៈពេលកំពុងញ៉ាំ
ហើយនឹងមានអារម្មណ៍ថាមាននរណាម្នាក់ប៉ះអ្នក
ក្នុងមួយថ្ងៃៗមានរឿងចម្លែកៗជាច្រើនដែលអាចកើតឡើងចំពោះអ្នកបាន ដូច្នេះពេលក្រោយបើមានរឿងណាមួយក្នុងចំណោមរឿងទាំង ៦ ខាងលើនេះកើតឡើងចំពោះអ្នក ចាំថាមានគេកំពុងតែគិតអំពីអ្នកហើយ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ទៅលើរឿងអប្បិយជំនឿដែលបង្ហាញថាមាននរណាម្នាក់កំពុងគិតអំពីអ្នកនោះទេ ពីព្រោះមនុស្សខ្លះគិតថាវាអាចបណ្ដាកមកពីបញ្ហាសុខភាពរបស់ពួកគេវិញទេ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments