Wednesday, September 28, 2022
Google search engine
Homeជីវិត&ស្នេហា៣យ៉ាងបញ្ជាក់ថាអ្នកកំពុងជួបស្នេហាពិតក្នុងជីវិតអ្នក និងមិនខុសបំណង

៣យ៉ាងបញ្ជាក់ថាអ្នកកំពុងជួបស្នេហាពិតក្នុងជីវិតអ្នក និងមិនខុសបំណង

~

ដើម្បីស្វែងរកការផ្គូផ្គងដ៏ត្រឹមត្រូវសម្រាប់អ្នក ជាមួយដៃគូអ្នកត្រូវតែមានចិត្តអត់ធ្មត់។​ ស្នេហាពិតត្រូវតែផ្អែកលើគ្រឹះដ៏រឹងមាំពីដៃគូនឹងទទួលបានអារម្មណ៍មួយច្បាស់លាស់​ និងកក់ក្តៅក្នុងជីវិតមិនថាជួបព្យះភ្លៀងយ៉ាងណាក៏ដោយ។​ គ្រប់គ្នាសង្ឃឹមថាពួកគេអាចរកឃើញដៃគូដ៏ត្រឹមត្រូវដើម្បីទទួលអារម្មណ៍ថាអ្វីជាសុភមង្គលពិតប្រាកដ។​ នៅជីវិតយើងអាចស្រលាញ់មនស្សច្រើន ប៉ុន្តែនៅទីបញ្ចប់ មិនមែនគ្រប់គ្នាសុទ្ថតែមានសំណាងគ្រប់គ្រាន់ក្នុងការស្វែងរកស្នេហាពិតរបស់ពួកគេនោះទេ។

~

~

សួរខ្លួនថាក្នុងចំណោមមនុស្សដែលអ្នកធ្លាប់ស្គាល់ និងស្រលាញ់ តើមានអ្នកណាដែលធ្វើឲ្យមានអារម្មណ៍ថាជាមិត្តពិតប្រាកដ និងកក់ក្តៅចង់នៅក្បែរ។ ហើយអ្នកអាចនិយាយជាមួយពួកគេអំពីអ្វីគ្រប់យ៉ាងនៅក្នុងចិត្ត ប្រាប់ទៅពួកគេ ហើយមានអារម្មណ៍មួយទៀតគេគឺជាគ្រួសារតែមួយរបស់អ្នក។ ព្រោះនៅពេលដែលអ្នកជួបមនុស្សត្រឹមត្រូវ នឹងទទួលបានសញ្ញាល្អទាំំង៣យ៉ាងនេះ ដើម្បីឲ្យអ្នកដឹងថាវាគឺជាស្នេហាពិតនៃជីវិតរបស់អ្នកប្រាកដហើយក៏មិនខកបំណងក្នុងការសម្រេខក្តីស្រមៃរបស់ខ្លួនក្នុងការសាងគ្រួសារជាមួយគេ។

~

~

កញ្ញាសូមណែនាំសញ្ញាល្អ ៣យ៉ាងខាងក្រោមនេះដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថាវាគឺជាស្នេហាពិតនៃជីវិតរបស់អ្នកឬយ៉ាងណា? ពិសេសមិត្តនារីយើងអាចសាកល្បងពិសោធមើលដោយខ្លួនឯងបានមាន៖

~

១.ងាយស្រួលយល់ចិត្ត និងទុកចិត្ត ការជួបមនុស្សថ្មីគឺងាយស្រួល ប៉ុន្តែការជួបមិត្តយល់ចិត្តហើយមានអារម្មណ៍ដូជគ្រួសារតែមួយគឺពិបាក។ នៅពេលដែលពួកគេនៅក្បែរគឺមានអារម្មណ៍ថាស៊ីចង្វាក់គ្នា គ្រប់បញ្ហាទាំងអស់មិនជជែករឿងតូចតាច ថែមទាំងមានការយោគយល់គ្នា ទៅវិញតៅមកនិងមិនមើលបំណាំគ្នា។ មិនថាជាការជជែកការត្រូវការផ្សេងនៅជិតគ្នា ឬឆ្ងាយពីគ្នានោះទេគឺតែងតែផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នាជានិច្ចនិងមានអារម្មណ៍ថាកក់ក្តៅពេលមានគេនៅក្បែរ។

~

~

ទំនាក់ទំនងមួយនៃជីវិតគូ ត្រូវយល់ពីគ្នាឲ្យច្បាស់ជាងការស្រលាញ់។ ព្រោះការស្វែងរកការស្រលាញ់ជារឿងមួយដែលងាយ តែជួបមនុស្សម្នាក់ដែលយើងស្រលាញ់នឹងយល់ចិត្តយើងជារឿងដែលពិបាករក។ ហើយទថ្វើដឺលស្តែងចេញពីការស្រលាញ់គឺគេតែងធ្វើឲ្យយើងសប្បាយចិត្តជាជាងសម្រក់ទឹកភ្នែក ពិសេសស្នាមញញឹមរបស់យើងជាក្តីសុខរបស់គេនិងជាមនុស្សដែលមានតម្លៃបភុតក្នុងជីវិតរបស់គេដូចគ្នា។២.ដូចជាប់សាច់ញាតិគ្នាតែមួយ មានមនុស្សជាច្រើននឹងនិយាយថាស្នេហាគឺស្នេហា មិនមែនស្នេហាគឺគ្រួសារ ប៉ុន្តែរឿងទាំងពីរនេះមិនអាចច្រឡំជាមួយគ្នាបានទេ។ ទោះបីជាយ៉ាងណាតាមការពិតស្នហានិងគ្រួសារគឺត្រូវធាតុផ្សំរួមបញ្ចូលគ្នាដើម្បីបង្កើតបានក្តីស្រលាញ់។ ព្រោះនៅពេលដែលយើងជួបមនុស្សដែលយើងស្រលាញ់ និងធ្វើការជ្រើសរើសបានត្រឹមត្រូវ អ្នកនឹងមានអារម្មណ៍ថាពួកគេជាសមាជិកគ្រួសារជិតស្និតតរបស់អ្នក។ នឹងប្រៀបដូចជាមានកម្លាំងចិត្តមួយដូចលោកឪពុករបស់អ្នកដែលស្រលាញ់អ្នក ចាំមើលថែអ្នក ការពារអ្នក ខ្វល់ខ្វាយពីអ្នក សុខទុក្ខរបស់អ្នកជាក្តីសុខរបស់គេរាល់តំណក់ទឹកភ្នែករបស់អ្នកជាការឈឺចាប់របស់គេផងដែរ។

~

~

ព្រោះមនុស្សប្រភេទនេះមនុស្សស្រីត្រូវការគេជាបង្អែកក្នុងជីវិតរបស់នាងមិនថានាងខ្លាំងឬប៊ុនប្រសប់យ៉ាងណាទេក្នុងចិត្តគេនៅតែជាភេទដែលទន់ខ្សោយត្រូវការបុរសការពារ។៣-និយាយគ្នាបានមិនលាក់លៀម យើងអាចជួបមនុស្សជាច្រើនដែលមកឆ្លងកាត់ក្នុងជីវិតរបស់យើងរាល់ថ្ងៃ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចក្លាយជាមិត្តយល់ចិត្ត ជជែកគ្នាបាននិងរកដំណោហស្រាយល្អៗសម្រាប់ជីវិតយើងឲ្យយយើមានទំនុកចិត្តប្រគល់ការទុកចិត្តនិយាយអ្វីមួយដោយមិនលាក់លៀមបាននោះទេ។ ព្រោះការស្រលាញ់រវាងមនុស្សពីរនាក់គឺភាគច្រើនគឺចិត្តបេះដូងនិងការគិតតែមួយ។

~

~

អីចឹងហើយអ្វីដែលអ្នកនិយាយនោះគឺគេតែងយល់ពីអ្នក និងគាំំទ្រ។ ហើយពួកគេជាបំណែកក្នុងបេះដូងអ្នកដែលអ្នកខ្វះមិនបានដូចគ្នាពេលបាត់បង់គេ។ ហើយមនុស្សដែលយលើពីយើងគ្រាន់ត្រឹមសម្លឹងតែកែវភ្នែកក៏អាចយល់ពីគ្នានិងមិនមានអ្វីលាក់លៀម។

មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានជួបស្នេហាពិត ក្នុងជីវិតដំបូងគ្រប់គ្នាឡើយ។ អ្នកត្រូវដឹងថាវាមិនងាយស្រួលទេក្នុងការស្វែងរកជីវិតគូបានត្រឹមត្រូវ ប៉ុន្តែប្រសិនបើអ្នកបានជួបមនុស្សបែបនោះអ្នកគួរតែចេះថែរក្សាឲ្យបានល្អនៅក្នុងជីវិតអ្នកគឺមិនខុសបំនងនោះទេ។

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments