~
~
(ភ្នំពេញ)៖ គេសង្កេតឃើញថា ចាប់តាំងពីប្រកាសលែងលះជាមួយAdminជីងចក់មក អ្នកនាង ផល្លា បានទម្លាយរឿងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបញ្ហាគ្រួសាររបស់ខ្លួន ដែលកន្លងមក អ្នកគាំទ្រមិនធ្លាប់ដឹងទាល់តែសោះនោះ។ក្នុងចំណោមការទម្លាយជាច្រើននោះ អ្វី ដែលគេចាប់អារម្មណ៍នោះត្រង់ថា មុនរៀបការAdminជីងចក់ល្បីថា ជាអភិជន ដល់បែកគ្នាស្រាប់តែធ្លាយថា ជីវិតអ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ បែរជាគ្មានអ្វីទៅវិញ សូម្បីតែម្ដាយគ្មានផ្ទះសម្បែងនៅ សមរម្យផង។
~
~
ជាក់ស្ដែង, នៅក្នុងការឡាយ ឆ្លើយតបទៅនឹងប្អូនថ្លៃខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ អ្នកនាង ផល្លា បានលើកឡើងពីការអាណិតស្រឡាញ់ប្អូនថ្លៃរូបនេះ ដូចប្អូនបង្កើតខំយកមកនៅជាមួយ ផ្ដល់ការងារ ឲ្យប្រាក់ខែ៥០០ដុល្លារក្នុង១ខែ តែចុងក្រោយបែរជាតបស្នងបែបនេះទៅវិញ។
~
~
ជាមួយគ្នានេះ អ្នកនាង ផល្លា បានបញ្ជាក់ថា ចំពោះម្ដាយក្មេក ទោះធ្វើទង្វើមិនល្អបែបណាដាក់អ្នកនាង ក៏អ្នកនាង មិននិយាយដែរ ដោយសារគាត់ជាចាស់ទុំ អ្នកនាងនៅតែគោរព ហើយតាំងពីដើមមកមិនដែលនិយាយសម្ដីច្រឡើសបើសដាក់គាត់សូម្បីតែម្ដង។ តែចំពោះប្អូនថ្លៃសុំនិយាយហើយ។
~
~
ក្នុងនោះអ្នកនាង បានបញ្ជាក់ថា រឿងផ្ទះសម្បែងរៀបធ្វើឲ្យប្អូនថ្លៃនោះ ខ្លួនរៀបធ្វើនៅដើមខែ៥នេះហើយ ព្រោះខ្លួនជាកូនស្រីយល់ជាងគេប្រុស ខ្លួនឃើញប្អូនថ្លៃ និងម្ដាយ នៅលើតង់លើទឹកបែបនេះខ្លួនអាណិតណាស់។ តែបើAdminជីងចក់ចេញមកចឹង ឲ្យខ្លួនធ្វើម៉េចទៀត។
~
អ្នកនាង បន្តថា ប្អូនខ្លួនឯង ម្ដាយខ្លួនឯងមិនទាន់ទាំងមានផ្ទះសម្បែងនៅផង នៅក្រោមតង់ផង ហ៊ានឆាត ទៅទិញស្រីដេក មានលុយរាប់ពាន់ លុយគិតបងប្អូន មិនទាន់បានគិតផង។ អ្នកនាង ផល្លា ប្រាប់ទៅប្អូនថ្លៃទៀតថា ទោះជាអ្នកនាងលែង Adminជីងចក់ពិតមែន តែខ្លួនណែនាំចក់ឲ្យគិតគ្រួសារ គិតម្ដាយ គិតប្អូន ដោយអ្នកនាង និយាយថា «បើគ្រួសារបងអញ្ចឹងហើយ បងអញ្ចឹងទៀតអ្នកណាមើលអ្នកណា អ្នកណាជួយអ្នកណា បើគ្រួសារអូនអញ្ចឹង អូនអញ្ចឹង ចក់អញ្ចឹង អ្នកណាជួយអ្នកណាអូន មិនទៅធ្លាក់ទឹក ធ្លាក់អណ្ដូងទាំងអស់គ្នា»។
~
~
អ្នកនាង បន្តថា «អីចឹង បានបង ចង់ឲ្យគាត់កាត់បន្ថយអារឿងស្រីហ្នឹងខ្លះ មកទៅមើលគ្រួសារ មើលម្ដាយខ្លួនឯងខ្លះ ហើយបងផ្ដាំគាត់ ផ្ដាំហើយផ្ដាំទៀត ពេលណា ដែលតណ្ហាបងឡើងក្រាស់មកខ្លាំង បងទាញម្ដាយបងយកមកគិតមុនគេ តើម្ដាយបងមានដំបូលនៅនៅ ម្ដាយបងរស់ស្រួលនៅ ក្រែងម្ដាយបងនៅលើទឹកតើហ៊ី»។
~
អ្នកនាង ផល្លា បាននិយាយទៅកាន់ប្អូនថ្លៃទៀតថា «ខ្ញុំប្រដៅ ខ្ញុំណែនាំគាត់ ឲ្យគាត់គិតសុខហូ ឯងទៀត ខ្ញុំណែនាំចក់ឲ្យគិតសុខហូ ឯង គិតម្ដាយសុខហូ ឯងទៀត ម៉េចបានមកសើចយំខ្ញុំអញ្ចឹង មិនបាច់សើចយំខ្ញុំទេ ព្រោះជីវិតខ្ញុំអត់បងអ្នកឯងទៅ មិនមែនខ្ញុំវេទនាទេ ជីវិតខ្ញុំ មានសព្វគ្រប់បែបយ៉ាង ផ្ទះ២ ៣ ឡាន៣០ម៉ឺនជាង២គ្រឿងបញ្ឈរចោលអត់មានអ្នកជិះ ពេជ្រ ខ្ញុំមានពាក់គ្រប់ឈុត មាសខ្ញុំមានរាប់រយតម្លឹង ចង់ឲ្យខ្ញុំយកមកបង្ហាញ គេថាខ្ញុំអួត។
~
~
អ្នកនាង បន្តថា «ដូចបងនិយាយអញ្ចឹងអូនណា បងអភ័ព្វតែរឿងប្ដីមួយទេ ហើយក៏មិនមែនថា មួយជីវិតនេះអភ័ព្វមួយជីវិតដែរ គ្រាន់តែបងមិនទាន់ដល់លពេលវេលាណាមួយ បានជួបមនុស្សល្អ តែប៉ុណ្ណឹងទេ អីចឹងអូនមិនបាច់សើចយំបងទេ អូនខំប្រឹង…»។
នៅក្នុងការឡាយនោះ អ្នកនាង ផល្លា ក៏បានផ្ដាំទៅប្អូនថ្លៃរបស់ខ្លួនឲ្យរកការងារធ្វើដោយខ្លួនឯង កុំពឹងផ្អែកទៅលើAdminជីងចក់តែម្នាក់ ព្រោះចេញពីអ្នកនាងទៅ គ្នាអត់មានអីទេ ខ្លួនទទេ គ្នាត្រូវសាងជីវិតថ្មី គ្នាត្រូវការទិញឡានបង់រំលស់ ដើម្បីមានឡានជិះហាយសូក្នុងសង្គមវិញ។ ចំពោះAdminជីងចក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានចែករំលែកសារមួយ ដែលនិយាយពីម្ដាយ ទាំងទឹកភ្នែកហូររហាម ដោយនៅក្នុងសារនោះ បានរៀបរាប់ថា «ពេលកូនស្រលាញ់គ្នា ម៉ែក៏បំពេញបំណងកូន រៀបការអោយកូនបានរស់នៅជាមួយគ្នា ពេលឃើញកូនមានក្តីសុខ ម៉ែក៏សប្បាយចិត្ត ពេលកូនជួបការលំបាក ម៉ែក៏ដេកកើតទុក្ខ ម៉ែមិនចង់បានអ្វីពីកូននោះទេ ត្រឹមចង់ឃើញកូនមានក្តីសុខនឹងគ្នា ម៉ែអស់ចិត្តហើយ តែពេលដែលកូនលែងលះគ្នា កូនបែរជា តិះដៀល ប្រមាថ មើលងាយម៉ែទៅវិញ ម៉ែក្រ ខុសដែរឬ?»។
~
~
បន្ថែមលើនេះ Adminជីងចក់ បានសរសេរក្នុងខំមិនទាំងទឹកភ្នែកហូរទៀតថា «ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមា,ថម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថា នឹងធ្វើអោយម៉ែបានជ្រក នៅក្នុងឆ្នាំនេះ»។ តាមរយៈនេះ អ្នកគាំទ្រ ជាច្រើន បានសម្ដែងការអាណិតអាសូរ និងឈឺចាប់ជំនួសអាយដលរបស់ខ្លួនមិនស្ទើរនោះទេ។ ជាការឆ្លើយតប Adminជីងចក់ បានត្រឹមអរគុណ អមដោយស្ទីកឃ័របង្ហូរទឹកភ្នែកប៉ុណ្ណោះ៕