~
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីពេលកន្លងទៅ ដោយសារតែ ការរស់នៅ មិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តដល់ផ្លូវបែក និងយល់ព្រមលែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ទាល់តែសោះ។លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។
~
~
រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ លោក ឌួង ឆាយ បានជួបកូនទំាង 3 និងតែងតែនាំពួកគេ ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ដោយមានការយកចិត្តទុកដាក់ពីលោក, អនាគតភរិយា និងអ្នកម្តាយផងដែរ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ ខ្លាំងណាស់។
~
~
ក្នុងនោះ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបានបង្ហោះរូបភាពមួយសន្លឹក ថតជាមួយ កូនប្រុសច្បង រួចនិយាយ ទំាងរំជួលអារម្មណ៍ថា “ទោះបីប៉ា រវល់ការងារខ្លាំងប៉ុណ្ណា និងមិនបាននៅក្បែរជិតកូនៗ ដូចពីមុន ក៏ប៉ាមិនដែល ខកខានតាមដានសុខភាព និងព្យាបាលជំងឺកូនប្រុសច្បងប៉ាដែរ។
~
~
ដរាបណា ប៉ានៅមានជីវិត កូនត្រូវតែខិតខំតស៊ូ ប៉ាគ្មានថ្ងៃបោះបង់ ក្តីសង្ឃឹម លើកូននោះទេ ណាកូនមាសឪពុក។ សូមអរគុណមន្ទីរ Sunrise Japan Hospital Phnom Penh Phnom Penh ដែលបានជួយពិនិត្រ និងយកចិត្តទុកដាក់ កូនប្រុសច្បងខ្ញុំ ជាពិសេស តែងតែ ជួយសំរួលពិនិត្រកូនប្រុសច្បងខ្ញុំ នៅថ្ងៃចុងសប្តាហ៍ ដោយដឹងថា តុលាការបានសំរេចផ្តល់ សិទ្ធិរៀងរាល់ចុងសប្តាហ៍ដល់ខ្ញុំ ដើម្បីមើលថែកូនៗ។ មន្ទីរពេទ្យតម្លៃល្អសមរម្យមែនទែនណាបាទ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នា ដែលតែងតែជួយជូនពរ និងអាណិតស្រលាញ់កូនប្រុសច្បងខ្ញុំ។”។
~
~
~
~
~
~
~
~