~
អ្នកនាង ផល្លា ពោលពាក្យនេះចេញមក ទំាងទឹកភ្នែក ថា “សុំបួងសួងដល់ទេវតា សូមអោយខ្ញុំកាត់ចិត្ត អោយបានលឿនក្រោយពីបានបង្ហោះវីដេអូនិយាយរៀបរៀបរឿងគ្រួសាររបស់ខ្លួនដោយបានបែកបាក់ស្នេហាជាមួយនឹង លោក ជីង ជក់ ដែលជាអ្នកនិយាយការឡាយបាល់ទាត់ដែលមានប្រជាប្រិយភាពមួយរូប។
~
ដូចដែលប្រិយមិត្តជាច្រើនដែលបានលេងបណ្តាញសង្គមហ្វេសប៊ុកបានដឹងមកហើយថា នាង ផល្លា បានកើតទុក្ខមិនសុខចិត្ត រឿងស្វាមីរបស់ខ្លួន លោក ជីងជក់ លួចមានស្រី ហើយនាងបានតាមទាន់ ទើបធ្វើឲ្យមានបញ្ហាដល់ថ្នាក់លែងលះគ្នាបែបនេះ។ គួររំលឹកផងដែលថា គ្រួសារមួយគូរនេះទើបតែរៀបការជាមួយនឹងគ្នាមិនទាន់បានប៉ុន្មានផងនោះទេ ហើយកន្លងមកយើងតែងតែឃើញថា ពួកគេបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនទៀតផង។
~
លើសពីនេះទៀត អ្នកនាង ផល្លា បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងឲ្យ លោក ជីងជក់ ជាកាដូរសម្រាប់ការរៀបការ តែពេលនេះបានចែកផ្លូវគ្នាវិញ អ្នកនាងផល្លា ក៏បានដកហូតយកឡាននោះមកជិះខ្លួនឯងវិញផងដែរ។
~
~
សូមមើលវីដេអូខាងក្រោមនេះ!
~
~
~
~
~
~
~
~
~