ត្រូវតែប្រញាប់កែប្រែជាបន្ទាន់បើអ្នកមានទម្លាប់បែបនេះ…
១. ចេះតែខឹង ប្រចណ្ឌដោយគ្មានហេតុផល ចំពោះរឿងស្នេហាមនុស្សស្រីតែងតែចង់បានការលួងលោម និង យកចិត្តពីមនុស្សដែលខ្លួនស្រលាញ់ នេះអាចជាមូលហេតុដែលស្ត្រីខឹងដោយគ្មានហេតុផល។ កុំគិតថានេះគឺជាវិធីតែមួយគត់ដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នករឹងមាំបាន។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សគួរឱ្យស្រឡាញ់នៅក្នុងភ្នែករបស់បុរសអ្នកត្រូវតែដឹងពីរបៀបដោះស្រាយវាដោយប៉ិនប្រសប់ ឈប់ធ្វើសកម្មភាពហួសហេតុប្រសិនបើអ្នកមិនចង់ឱ្យគេរត់ទៅឆ្ងាយទេនោះ។
២. តែងតែច្រណែននឹងមនុស្សស្រីផ្សេងទៀត គ្មានអ្វីអាក្រក់ជាងការនិយាយបង្កាច់បង្ខូចនិងប្រមាថស្ត្រីណាម្នាក់នៅចំពោះមុខគូស្នេហ៍របស់អ្នកឡើយ។ ទោះបីជាអ្វីដែលអ្នកនិយាយគឺជាការពិតក្ដី វាក៏អាចធ្វើឱ្យកេគិតថាអ្នកជាមនុស្សដែលមានគំនិតតូចចង្អៀតដែរ។ ដូច្នេះយកល្អកុំបន្ទោសអ្នកណាតែត្រូវបញ្ជាក់ប្រាប់គាត់ថាអ្នកមានតម្លៃប៉ុណ្ណា។ អ្នកត្រូវតែបញ្ជាក់ថាបុរសត្រូវការអ្នកប៉ុន្តែអ្នកមិនចាំបាច់ចុះចាញ់បុរសនោះទេ។ ប្រសិនបើអ្នកតែងតែបន្ទាបខ្លួនអ្នកនោះ គេអាចនឹងពិបាកទុកចិត្តអ្នកមិនខាន។
៣. តែងតែផ្តោតលើបែបបទជានិច្ច គ្មាននរណាហាមឃាត់ស្ត្រីមិនឱ្យផាត់មុខឬស្លៀកពាក់ទេ។ ប៉ុន្តែការពិតដែលថាអ្នកតែងតែធ្វើឱ្យបុរសរបស់អ្នករង់ចាំឱ្យអ្នកផាត់មុខយូរពេកនឹងធ្វើឱ្យគាត់អស់កម្លាំងនឹងរងចាំអ្នកមិនខាន។ អ្វីដែលពួកគេយកចិត្តទុកដាក់គឺអ្នកជានរណាកុំធ្វើឱ្យពួកគេរង់ចាំយូរពេក។ អ្វីដែលសំខាន់បំផុតនោះគឺកុំយឺតពេលសម្រាប់ការណាត់ជួបព្រោះវាត្រូវការពេលវេលាក្នុងការតុបតែងខ្លួន និង ស្លៀកពាក់។