~
~
~
នៅក្នុងទីក្រុង Changhua ក្នុងខេត្ត តៃវ៉ាន់ ដោយសារតែមានបុរសម្នាក់ឈ្មោះ ធីស្ស័យ អាយុ ៣០ឆ្នាំបានភ្ជាប់ពាក្យជាមួយសង្សាដែលបានស្លាប់ទៅហើយនោះ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យសពរបស់នាងតែម្តង។មិត្តស្រីរបស់លោក ធីស្ស័យ មានឈ្មោះថា ជេន អាយុ ២៣ឆ្នាំ។ នាងបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្មីៗកន្លងទៅនេះ អ្វីដែលកាន់តែសោកសៅជាងនេះទៀតនោះ គឺកញ្ញា ជេន កំពុងតែមានផ្ទៃពោះ ៥ខែទៅហើយ។
~
~
~
នៅថ្ងៃកើតហេតុនោះ ដោយសារតែ លោក ធីស្ស័យ មិនឃើញមិត្តស្រីរបស់ខ្លួនត្រលប់មកផ្ទះវិញ ដូច្នេះ លោកក៏បានចេញទៅតាមរកនាង ហើយក៏បានឃើញម៉ូតូរបស់នាងកំពុងដេកដួលទៅនឹងថ្នល់។មួយសន្ទុះក្រោយមក លោកក៏បានទទួលទូរស័ព្ទមួយ ដោយមានគេប្រាប់លោកថា មិត្តស្រីរបស់លោកបានស្លាប់បាត់បង់ជីវិត ដោយសារតែនាងមានរបួសក្បាលធ្ងន់ធ្ងរ។ពិតជាគួរឲ្យសោកស្តាយណាស់គូស្នេហ៍ដែលបានស្រឡាញ់គ្នាជាង៥ឆ្នាំនេះ ធ្លាប់បានសន្យានឹងគ្នាថា នឹងភ្ជាប់ពាក្យជាមួយគ្នាបន្ទាប់ពីថ្ងៃសែនក្បាលទឹករួច ប៉ុន្តែពេលនេះ កូនក្រមុំបានស្លាប់បាត់ទៅហើយ។
~
~
~
លោក ធីស្ស័យ បាននិយាយថា មិត្តស្រីរបស់លោកពិតជាចង់ចាប់ផ្តើមគ្រួសារថ្មីមួយជាមួយលោកខ្លាំងណាស់។ ដូច្នេះ ទោះបីជានាងបានស្លា…ប់ទៅហើយក៏ដោយ ក៏លោកនៅតែព្យាយាមបំពេញបំណងរបស់នាងដែរ ។កន្លែងប្រារព្ធពិធីបុណ្យសព និងភ្ជាប់ពាក្យនោះ មានការតុបតែងទៅដោយ រូបថតរបស់កូនកម្លោះកូនក្រមុំ ប៉េងប៉ោងរាងបេះដូង និងផ្កាកុលាបពណ៌ផ្កាឈូកថែមទៀតផង ព្រោះពណ៌ផ្កាឈូកជាពណ៌ ដែលនាងចូលចិត្តខ្លាំងជាងគេ។ មិនតែប៉ុណ្ណោះ ក៏មានផ្ទាំងបេណឺ ពណ៌ផ្កាឈូកដ៏ធំមួយទៀតដែលបានដាក់ភ្ជួរជាប់នឹងជញ្ជាំង ជាមួយពាក្យមួយឃ្លាថា «ពួកយើងបានភ្ជាប់ពាក្យហើយ» ។
~
~
~
ពិតជាកំសត់ណាស់ លោក ធីស្ស័យ បានដាក់បាច់ផ្កាទៅលើមឈូសរបស់កូនក្រមុំ ហើយបំពាក់ចិញ្ចៀនទៅម្រាមដៃរបស់នាងថែមទៀតផង។ស្នេហ៍ស្មោះស្ម័គ្ររបស់លោក ធីស្ស័យ បានធ្វើឲ្យថៅកែប្រចាំកន្លែងប្រារព្ធពិធីនោះ រន្ធត់ចិត្តជាខ្លាំង រហូតដល់លោកមិនគិតថ្លៃសេវាតុបតែងផ្កាតែម្តង។ចំនែកឯម្តាយរបស់កូនក្រមុំវិញ ក៏បានអរគុណដល់លោក ធីស្ស័យ ដែលលោកមានចិត្តស្មោះត្រង់ និងបានធ្វើពិធីនេះសម្រាប់កូនស្រីរបស់គាត់។
~
~