~
លោកស្រី ទ្រី ដាណា ត្រូវបានមហាជនបានស្គាល់រួចមកហើយថា ជាថៅកែហាងមាសពេជ្រ និងម្ចាស់មុខជំនួញ ធំៗផងដែរ ដែលគាត់តែងតែចេះជួយអ្នកក្រខ្សត់ និងធ្វើកិច្ចការសង្គមបានច្រើនផងដែរ។ ក្នុងនោះផងដែរលោកស្រីក៍បានឆ្លៀតពេលវេលា សម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងផ្សេងៗ ជាមួយ រសជាតិជីវិតថ្មី មានដូចជាជិះកង់តាមឆ្នេរសមុទ្រ ជិះអូប័រ លើរលកសមុទ្រធំៗ មើលទៅពិតជាសប្បាយរីករាយខ្លំាងណាស់។
~
~
នៅមានជាច្រើនទៀត នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ ចែដាណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកបន្ថែមទៀត ដែលលោកស្រីបានធ្វើដំណើរកំសាន្តទៅកាន់តំបន់ ព្រៃភ្នំ ស្រុកស្រែចម្ការ មើលទៅពិតជាប្លែក ទាក់ភ្នែក ដោយគ្រាន់តែមើលហើយក៍មានអារម្មណ៍ថារំសាយអស់ទុក្ខកង្វល់នានាភ្លាមៗដែរ។
~
~
ក្នុងនោះផងដែរ លោកស្រីក៦បានរៀបរាប់វាចារក្នុងចិត្តមកដែរថា «ស្រស់ស្រាយណាស់ មិនធ្លាប់ស្គាល់ អារម្មណ៍បែបនេះ តាំងពីយុវវ័យមក ព្រោះជាប់ រវល់តែរឿងរកស៊ី ឥឡូវមកសាកភ្លក់ អោយគ្រប់រសជាតិ មកដើរលេង តាមបែបធម្មជាតិ ព្រៃភ្នំ ស្រុកស្រែចម្ការ»។
~
ក្រោយឃើញបែបនេះ ហ្វេនៗ ជាច្រើន ក៏បានចូល comment ភ្លាមៗថា ៖ ស្អាតណាស់បងស្រី, បងថតអីចឹងទៅដូចជានៅ single ចឹង, ស្អាតណាស់បងស្រី, ចូលចិត្តទេសភាពបែបនេះណាស់, ស្រលាញ់រូបហ្នឹងណាស់បង, ទេសភាពស្អាត, ចង់ទៅលេងដែរបង, ស្រុកស្រែចំការទេសភាពស្អាត, បងនៅឯណា?, បងញញឹមស្រស់ណាស់,ស្រឡាញ់ចែដាណាខ្លាំងណាស់, ស្អាតណាស់អាយដលខ្ញុំ…។
នៅមានការលើកឡើងរាប់រយទៀត ដែលមិនអាចរៀបរាប់អស់ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពបែបធម្មជាតិ ស្រុកស្រែចម្ការ ទំាងអស់គ្នា ៖
~
~
~
~
~
~