~
(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ ដោយមានជនខិលខូច បានក្លែងបន្លំជាខ្លួនក្នុងគោលបំណងធ្វើរឿងមិនល្អនោះ, លោក ឌួង ឆាយ បានសម្រេចបង្កើតគ្រុប Telegram Groupដើម្បីបង្កើនភាពស្និទ្ធស្នាល និងចែករំលែកមុខជំនួញថ្មីអំពី Blockchain, Crypto, Metaverse & NFT។
~
~
~
បង្ហោះភ្ជាប់ជាមួយស្ក្រីនសត ជនខិលខូចក្លែងបន្លំជាខ្លួននោះ លោក ឌួង ឆាយ ជូនដំណឹង នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះថា «សូមជូនជ្រាបជាព័ត៌មាន! ថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំជាខ្ញុំបាទដោយបានបង្កើត Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។ ដើម្បីទប់ស្កាត់ពីប្រភពក្លែងក្លាយដូច្នេះខ្ញុំបាទបានបង្កើតគ្រុប Telegram Group: t.me/duongchay ដើម្បីបង្កើនភាពស្និទ្ធស្នាល និងចែករំលែកមុខជំនួញថ្មីអំពី Blockchain, Crypto, Metaverse & NFT ជាមួយពូមីងបងប្អូនណាបាទ។ សូមពូមីងបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាណាបាទ។ គោរព ស្រលាញ់ ឌួង ឆាយ»
~
~
~
~
បន្ថែមលើនេះ លោក ឌួង ឆាយ បានបញ្ជាក់តាមរយៈខំមិនថា «40 នាទី មានពូមីងបងប្អូនចូលរួម 1,200 ជាងនាក់។ សូមអរគុណណាបាទ»។ តាមរយៈដំណឹងនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន បានសម្ដែងការគាំទ្រ និងសំណូមពរឲ្យជួយចែករំលែកឲ្យបានច្រើនទៀតផង។
~
~
~
~
~
~