~
អ្នកប្រើបណ្ដាញសង្គមចិននៅតែមិនយល់ថា តើមនុស្សម្នាក់អាចបែងចែកពេលវេលាបានយ៉ាងម៉េចពេលស្រលាញ់ម្ដង៦នាក់ដូចនារីខាងលើ។កាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា នារីម្នាក់មកពីខេត្ត Zhejiang ប្រទេសចិន ទើបតែត្រូវចាប់ខ្លួនពីបទបោកប្រាស់ លួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។
~
~
តាមនោះដែរ នារីឈ្មោះ Mao អាយុ៤១ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយបោកគេបាន២៣០០០ដុល្លារ។ តាមនោះដែរ វិធីសាស្ត្ររបស់នារីរូបនេះគឺ បោកបុរសវ័យចំណាស់ និងវ័យកណ្ដាល ដោយនាងចុះឈ្មោះរបស់ខ្លួនក្នុងក្រុមហ៊ុនណែនាំសង្សារមួយ។រាល់ពេលស្គាល់បុរសណាថ្មីម្នាក់ ជាមួយរូបសម្បត្តិរបស់ខ្លួន នារីវ័យ៤១ឆ្នាំនេះ នឹងប្រាប់ពួកគេថា ខ្លួនមានជីវិតគូអភ័ព្វ ដូច្នេះចង់បានបុរសល្អមកមើលថែខ្លួន។ កាលពីចុងឆ្នាំមុន នារីរូបនេះ បានបោកបុរសឈ្មោះ Wu ម្នាក់ ដោយអ្នកទាំងពីរជិតដល់ថ្ងៃរៀបការ ទើបខាងប្រុសរកឃើញថា សង្សាររបស់ខ្លួនចុះឈ្មោះនៅក្រុមហ៊ុនណែនាំសង្សារជាច្រើន ហើយស្រលាញ់គ្នាជាមួយគេម្ដង៦នាក់។
~
~
ចំនួនទឹកលុយសរុបដែលនាងបានបោកពីបុរសទាំង៦នាក់គឺ ២៣០០០ដុល្លារ ហើយពេលនេះនាងត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបោកប្រាស់ហើយ។ ទស្សនិកជននៅតែមិនអាចបាត់ឆ្ងល់ថា តើនារីខាងលើអាចបែងចែកពេលវេលារបស់ខ្លួនយ៉ាងណានៅពេលមានសង្សារម្ដងដល់៦នាក់បែបនេះ៕
~
~
~
~
~
~
~
~