Saturday, March 25, 2023
Google search engine
Homeជីវិត&ស្នេហាអាណិត​ណាស់! បុរស​កំសត់​ប្រឹង​លក់ដូរ​រកប្រាក់​ជួយ​សង្រ្គោះ​ជីវិត​ភរិ​យា

អាណិត​ណាស់! បុរស​កំសត់​ប្រឹង​លក់ដូរ​រកប្រាក់​ជួយ​សង្រ្គោះ​ជីវិត​ភរិ​យា

~

ទឹកចិត្ត​ស្វា​មីដោយ​ក្តី​អាណិត​ស្រលាញ់​ភរិយា​ជា​ពន់​ពេន លោក ប៊ី សុខ ខិតខំ​ទាំងយប់​ទាំងថ្ងៃ​ ដើម្បី​រក​ប្រាក់​ជួយ​សង្រ្គោះ​ជីវិត​ភរិយា ដែល​មាន​តម្រូវការ​ដូរ​ឈាម​យ៉ាងហោចណាស់២ដង​ក្នុង​មួយ​សប្តា​ហ៍ ។

~

~

លោក ប៊ី សុខ ដែល​រស់​ក្រុង​បោយ​ប៉ែត បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ស្នើសុំ​បងប្អូន​ជួយ​ទិ​ញ​កែវ​ទឹក​របស់​លោក ដើម្បី​លោក​អាច​រក​កម្រៃ​ជួយ​ជីវិត​ប្រពន្ធ​ដែល​កំពុង​មាន​បញ្ហា​ក្រលៀន ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម​ផង ជំងឺលើសឈាម​ផង ដែល​ត្រូវ​ធ្វើការ​ដូរ​ឈាម រៀ​ងរាល់ ២ ឬ ៣ ថ្ងៃ​ម្តង ។

~

~

លោកពូបាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «កម្ម​អូន វេទនា​ប្ដី…….. ។ ខ្ញុំ​សូម​សំណូមពរ.និង​អង្វរ​កូនក្មួយ​ទាំង​អស់​ជួយ​ទិញ​កែវ និង​ស៊ែ​រប​ន្ត ហើយ​ជួយ​ទិញ​កែវ​ម្នាក់​មួយម្នាក់​មួយ​ផង ដើម្បី​ឱ្យ​ខ្ញុំ​បាន​ចំ​ណេញ ពី​បងប្អូន​កូន​ក្មួយ​ខ្លះៗ​យក​ទៅ​ឱ្យ​ប្រពន្ធ​លាង​ឈាម​ពីរ​ថ្ងៃ​ម្ដង​ឬ3ថ្ងៃ​ម្ដង»។

~

លោក ប៊ី សុខ បាន​បន្ត​ថា «ខ្ញុំ​សង្ឃឹមថា​ កូនក្មួយ​បងប្អូន​នឹង​យល់​អារម្មណ៍​បែបនេះ​ជា​ពុំខាន ។ ខ្ញុំ​ខំប្រឹង​លក់​ប្រឹង​ធ្វើ ហេតុនេះ​ហើយ​សូម​កូនក្មួយ​បងប្អូន មេត្តា សន្ដោស​ប្រណី អាណិតអាសូរ ដល់​រូ​ប​ខ្ញុំ​ផង​។ ខ្ញុំ​គ្មានអ្វី​សងគុ​ណ ដល់​កូនក្មួយ​ទេ មានតែ​កា​បួងសួង​វត្ថុ​ស័ក្តិ​សិទ្ធ សូម​ឱ្យ​កូនក្មួយ​បងប្អូន​ទាំងអស់ ជួប​តែ​សេចក្តី សុខ និង​សេចក្តី​ចំរើ​ន ហើយ​មាន​សុភមង្គល​ក្នុង​គ្រួសារ​ជា​រៀង​រហូត»។

~

~

ថ្លែងប្រាប់​សារព័ត៌មានតាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ លោក ប៊ី សុខ បានឱ្យ​ដឹង​ថា ភរិយា​របស់​លោក​ឈ្មោះ គឹម កុសល មាន​អាយុ៥៨ឆ្នាំ​បាន​ធ្លាក់ខ្លួ​ន​ឈឺ​រយៈ​ពេល៥ខែ​ចុងក្រោយ​នេះ ដោយសារតែ​ការ​ធ្វើទុក្ខ​ខូច​ក្រលៀន ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម ។ ដូច្នេះ​ មាន​រយៈពេល​ប្រមា​ណ ៤ ខែ​ហើយ ដែល​លោក​ត្រូវ​យកប្រពន្ធ​ពី​ប៉ោយប៉ែត​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​លាង​ឈាម​រៀងរាល់ ២ ឬ ៣ ថ្ងៃ​ម្តង នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហេតុដូច្នេះ​លោកពូ ត្រូវ​ពើប​ប្រ​ទះ​ការ​លំ​បា​ក​ក្នុង​ការ​ចំណាយ​ធ្ងន់ធ្ងរ ទាំង​លើ​ថ្លៃ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ផង ទាំង​ថ្លៃ​លាង​ឈាម​ផង ។

~

«មាន​ជម្រើស២ សម្រាប់​ប្រពន្ធ​ខ្ញុំ គឺ​ជម្រើស​ទី១ ដូរ​ក្រលៀន និង​ជម្រើស​ទី ២គឺ​ដូរ​ឈាម ។ ដោយសារតែ​ពុំ​មាន​លទ្ធភាព ទើប​ជ្រើសរើស​ជម្រើស​ទី ២ គឺ​លាង​ឈាម​ជូន​គាត់» ។ នេះ​ជា​ការ​បញ្ជាក់​រប​សលោ​ក ប៊ី សុខ ដែល​មានកូន​ចំនួន ៤ នាក់​សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត​ដូច​គ្នា ។ លោក​បាន​រៀបរាប់​បន្ត​ថា ដើមហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​លោក​ធ្លាក់ខ្លួន​ខ្លាំង គឺ​ដំបូង​ឡើយ​ដោយសារតែ​ហេតុ​ការ​ឆេះ​តូប​ផ្សារ ដែល​តូប​របស់​លោក​នៅ ផ្សារ​លុង​គឿ ត្រូវ​បាន​ឆេះ​ម៉ត់​អស់​ត្រឹម​ម៉ោង៨យប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែល​ធ្វើ​ឱ្យ​លោក​ខាតបង់​អស់​ជា​ច្រើន ហើយ​ក្រោយមក​ទៀ​ត ក៏​មាន​បញ្ហា​ជំងឺ​កូ​វីដ-១៩ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​លោក​កាន់តែ​លំបាក​ឡើង ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments