~
ភ្នំពេញ៖ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្ត លែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ទាល់តែសោះ។ លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។
~
~
~
ស្រាប់តែ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ បានចូលរោងភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់បាត់ ដោយខាងស្រី មានឈ្មោះ ហ៊ ម៉ីលី មើលទៅអ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់ ថែមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង ប្រកបដោយ ទឹកមុខ ស្រស់ស្រាយ រីករាយ គ្រប់ៗគ្នា។
~
~
~
សូមទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា!
~
~
~
~
~
~
~
~
~