Wednesday, August 10, 2022
Homeជីវិត&ស្នេហាទប់​ទឹកភ្នែក​មិន​ជាប់​ទេ​ ​ម្តាយជនរងគ្រោះ ដែលជា​មន្ត្រីពន្ធដារ​ ស្លាប់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ បាននិយាយរៀបរាប់​ទាំង​ឈឺចាប់

ទប់​ទឹកភ្នែក​មិន​ជាប់​ទេ​ ​ម្តាយជនរងគ្រោះ ដែលជា​មន្ត្រីពន្ធដារ​ ស្លាប់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ បាននិយាយរៀបរាប់​ទាំង​ឈឺចាប់

~

មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ការសោក​ស្តាយ​ជាខ្លាំង​ចំពោះ​ដំណឹង​មរណភាព​របស់​បុរស​​ម្នាក់​​ឈ្មោះ​ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រី​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែលបា​ន​ជួប​​គ្រោះថ្នាក់ចរាចរណ៍កាលពីយប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២​ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី៣ ម្តុំឃ្លាំងរំសេវ នៅតាមបណ្ដោយផ្លូវ២៥៣ កែងនឹងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ ដែលបានបង្កឱ្យ​បាត់បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

~

~

មុនពេល​កើត​ហេតុ​ ជន​រង​គ្រោះ​បានបើកម៉ូតូ ម៉ាក​ Click ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-6788 ជិះតែម្នាក់ឯងក្នុង​ទិសដៅ​ពី​លិចទៅកេីត លុះមកដល់​កន្លែង​កើត​ហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​ធុនធំមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ ទិសដៅពីខាងត្បូង ទៅខាងជើង បុ.កចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យជន​.រង​.គ្រោះ ខ្ទា.តចេញពីលើម៉ូតូ បោ.កផ្ទ.ប់ទៅនឹងបង្គោលភ្លើងថ្ម បែ.កក្បាល និងបែ.កមុខ ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កបានបើករត់គេ.ចខ្លួនបាត់ស្រមោល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

យ៉ាងណាមិញ​ តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ TVFB នាយប់​ថ្ងៃ​ទី១៣​ ខែមីនា​ ឆ្នាំ​២០២២​ នេះ​ អ្នកម្ដាយរបស់មន្ត្រីពន្ធដារបាន​មានការ​តក់ស្លុត​​ជា​ខ្លាំង​ ក្រោយ​ពី​ទទួល​បា​ន​នូវដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ ដោយ​អ៊ំ​ស្រី​ក៏បាន​មានការ​រៀបរាប់​ទាំង​ទឹកភ្នែកថា​ អ៊ំ​ស្រី​មានកូន​ប្រុស​តែម្នាក់​ប៉ុណ្ណោះ​ គាត់ជាកូន​ល្អ​ រៀន​ពូកែ​ និង​ខិតខំ​ធ្វើការ​ងារ​ណាស់​ រហូត​ថ្មីៗនេះ​ក៏បាន​ឡេីង​តួនាទី​ទៀតផង​ ។ ប្រភព​ដដែលរូបនេះក៏បាន​ធ្វើ​ការ​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកមុខអ្នកបើករថយន្តបង្កហេតុមកទទួលខុសត្រូវតាមផ្លូវច្បាប់។​

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments