~
ការបែកបាក់គ្នាគឺជារឿងដ៏ឈឺចាប់បំផុត ប៉ុន្តែអ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀតគឺការនឹងឃើញរឿងរាវដែលអ្នកទាំងពីរបានកសាងជាមួយគ្នា។ ពេលដែលអ្នកកំពុងជួបបញ្ហានេះ អ្នកប្រហែលជាបានគិតថាមានតែអ្នកទេដែលយល់ ដែលបានស្គាល់ពីរស់ជាតិនៃការឈឺចាប់នោះ តែមានមនុស្សច្រើនក៏ធ្លាប់បានឆ្លងកាត់រឿងនេះដែរ។
~
~
វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការព្យាបាលនៃការឈឺចាប់ទាំងនោះ ជាពិសេសគឺការចង់បំភ្លេចអតីតរបស់អ្នកចោល។ ទាំងនេះដោយសារតែអ្នកបានដាក់ចិត្ត ដាក់កាយស្រឡាញ់គេខ្លាំងជាងខ្លួនឯងដែលជាហេតុធ្វើឲ្យអ្នកពិបាកក្នុងការកាត់ចិត្ត បំភ្លេចគេចោលចេញពីឆាកជីវិតរបស់អ្នក។
~
ការចេញក្រៅដើរលេងឲ្យបានញឹកញាប់ មិនថាម្នាក់ឯង ឬជាមួយមិត្តភក្តិឡើយ
បរិច្ចាគអ្វីៗទាំងអស់ដែលអាចរំលឹកអំពីអនុស្សាវរីយ៍ជាមួយគាត់ទៅកាន់អ្នកក្រខ្សត់
ផ្តាច់ទំនាក់ទំនងគ្រប់បណ្តាញសង្គមជាមួយគាត់សិនរហូតដល់អ្នកបានជាសះស្បើយចាំក្លាយជាមិត្តភក្តិនឹងគ្នាវិញ
~
~
ចំណាយពេលជាមួយគ្រួសារនឹងមិត្តភក្តិឲ្យបានច្រើននិយាយអំពីរឿងសប្បាយៗ តែព្យាយាមកុំឲ្យពួកគាត់សួរអំពីរឿងអតីត
ទទួលស្គាល់ថាវាជាទំព័រមួយនៃមេរៀនជីវិតរបស់អ្នក ហើយកុំធ្វើបាបខ្លួនឯងឲ្យសោះទៅលើរឿងអ្វីក៏ដោយ
ព្យាយាមគិតតែទៅលើភាពវិជ្ជមាន និងផ្តោតទៅលើសុខភាពផ្លូវកាយ ផ្លូវចិត្តខ្លួនឯងឲ្យបានច្រើន
ផ្តល់ពេលវាលាឲ្យបានច្រើន គឺច្រើនមែនទែនដើម្បីព្យាបាលខ្លួនឯងឲ្យបានជាសះស្បើយ
~
~
ត្រូវតែអត់ឱនទោសឲ្យខ្លួនឯង និងបំភ្លេចអតីតរបស់អ្នកចោល តែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញ
ហើយរឿងដែលអ្នកមិនគួរធ្វើវិញនោះគឺកុំព្យាយាមបន្ទោសខ្លួនឯងថា មិនគួរធ្លាក់ខ្លួនជឿជាក់ស្នេហ៍ស្មោះលើគេ និងរឹតតែកុំគិតថាអ្នកល្ងង់ដែលមិនស្គាល់ពីធាតុពិតរបស់គេ។ កុំឲ្យសោះចំណាយពេលមើល ឬរំលឹកអនុស្សាវរីយ៍ប្រសិនបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេនៅឡើយនោះ៕
~
~