~
~
តារាសម្តែងរូបស្រស់សាច់សខ្ចី គីម ស៊ីវឡាម បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់បុរសមួយចំនួន ដែលមានបំណងចង់ថ្ពក់ស្នេហ៍មកលើរូបនាង ដោយមានការបង្អួតទៅលើលុយឡាន និងវីឡាជាថ្នូរ។ តារារូបនេះ បានធ្វើការបដិសេធចោល ដោយមិនទទួលយកតាមសំណើរខាងលើនេះឡើយ ខណៈពេលដែលនាងបានស្នើអោយរាល់បុរសទាំងនោះបញ្ឈប់ធ្វើរឿងនេះ ត្បិតនាងមិនចង់បានស្នេហាបែបនេះឡើយ។
~
ស្រីស្អាត គីម ស៊ីវឡាម បានបង្ហោះសារតាមហ្វេសប៊ុកថា ឈប់យកពាក្យតាណើបៗអ្នក chat មកខ្ញុំ ហត់និង block ណាស់ លុយ ឡាន វីឡារបស់អ្នក ទោះមានយ៉ាងណាក៏វាមិនអស្ចារ្យសម្រាប់ខ្ញុំដែរ ចាំទុកក្នុងខួរផង មិនមែនអោយតែអ្នកមានលុយចង់បានអីដូចចិត្តទេ។
~
~
នាងបញ្ជាក់ថា បើខ្ញុំចេះចង់បានស្រួលៗចឹង ខ្ញុំធ្វើយូរហើយ លុយអ្នកណាក៏ស្រលាញ់ តែខ្ញុំស្រលាញ់កិត្តិយសខ្ញុំជាង ខ្ញុំមានដៃមានជើង មានខួរអាចអោយខ្លួនឯងរស់នៅដោយសប្បាយទោះក្រក៏ដោយ។ នាងថា មនុស្សស្រីដូចខ្ញុំ មិនមែនយកបានស្រួលដូចអ្នកគិតទេ. ហត់ណើយ និងនិយាយដដែលៗ សុំចិត្តចុះ ខ្ញុំស្អប់មនុស្សប្រុសប្រភេទនឹងណាស់ ឈប់រំខាន ឈប់គំរា.មទៀត ។
~
~
បើតាម គីម ស៊ីវឡាម ថា មនុស្សបើខ្ញុំស្រលាញ់គឺស្រលាញ់ហើយ ទោះមានឬក្រ អាក្រក់ឬស្អាត វាអាស្រ័យលើខ្ញុំ មិនមែនអ្នកយកលុយមកទិញ។ សុំទោស រកខុសមនុស្សហើយ ខ្ញុំមិនមែនស្រីស្អាត ឬអស្ចារ្យអីនោះទេ… តែខ្ញុំជាមនុស្សស្រីដែលមិនងាយ ខ្ញុំកំពូលមនុស្ស អាចដៀលថា ខ្ញុំជាមនុស្សល្ងង់ តែខ្ញុំល្ងង់លើភាពត្រឹមត្រូវ។
ជាការកត់សម្គាល់ ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ តារាសម្តែងស្រី សាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗតាមរយៈការថតរឿងភាគជាបន្តបន្ទាប់ជាមួយនឹងរូបសម្រស់កាន់តែស្រស់ស្អាត។ ទេពកោសល្យសម្តែង និងរូបសម្រស់ស្រស់ស្អាតនេះ បានធ្វើអោយទីផ្សារការងារសម្តែងរបស់តារាស្រីរូបនេះ កាន់តែឡើងកូដខ្លាំងក្នុងពិភពសិល្បៈ។
~
ជាពិសេសទៀតនោះ គីម ស៊ីវឡាម មិនបានប្រកាន់ខ្លួនទៅនឹងប្រភេទតួអង្គដែលនាងសម្តែងនោះទេ ពោលគឺបើទោះបីនាងដើរតួត្រឹមតែជាអ្នកបម្រើ តួរង ឬតួបែបណាក៏នាងមិនដែលប្រកាន់ មិនទទួលថតនោះឡើយ។ ប៉ុន្តែតាមរយៈសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ បូកផ្សំនឹងអត្តចរិតរួសរាយរាក់ទាក់ និងការគោរពពេលវេលាថតបានល្អទៀតផងនោះ ជាកត្តាដែលញ៉ាំងឱ្យបណ្តាអ្នកដឹកនាំតាមផលិតកម្មធំៗនានាតែងតែជ្រើសរើស គីម ស៊ីវឡាម ទៅសម្តែងជាបន្តបន្ទាប់ មិនថាការសម្តែងជាខ្សែភាពយន្ត និងការថត MV នោះឡើយ ហើយការសម្តែងមួយចំនួន ក្នុងនោះ ស៊ីវឡាម ក៏បានវិវត្តន៍ខ្លួនទៅជាតួឯក ជាបន្តបន្ទាប់ផងដែរ៕
~
~
~