Friday, June 9, 2023
Google search engine
Homeជីវិត&ស្នេហាមកទស្សនារូបភាពភូមិគ្រឹះ ដ៏ធំស្កឹមស្កៃ របស់ ម៉ែរួយ ធ្វើជិតរួចហើយ

មកទស្សនារូបភាពភូមិគ្រឹះ ដ៏ធំស្កឹមស្កៃ របស់ ម៉ែរួយ ធ្វើជិតរួចហើយ

~

កាលពីព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

~

~

ចំណែក កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ម៉ែរួយ បានធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ ភូមិគ្រឹះ ដ៏ធំស្កឹមស្កៃ របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ ជាពិសេសមានការចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។

~

ហើយម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ គេឃើញភូមិគ្រឹះ ដ៏ធំមួយនេះ ធ្វើបាន 80 ភាគរយបាត់ ឃើញហើយញាក់សាច់ ពិតជាស្អាត ហើយធំខ្លាំងណាស់។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ V Constructions បានបញ្ជាក់បន្ថែមថា “គម្រោងវីឡាម៉ែរួយ (វីឡាទួលសង្កែ) គម្រោងសំរេចបាន៨០%ហើយ ចេញសម្រស់បណ្តើរៗហើយ អរគុណបងស្រី និងបងប្រុសសំរាប់ទំនុបចិត្តមកលើក្រុមហ៊ុនយើងខ្ញុំកន្លងមក”។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លាមៗនោះ ម៉ែរួយ ក៏បានស៊ែរផុសមួយនេះ រួចបន្ថែមថា “ការងារក្រុមហ៊ុនគាត់លំអិតល្អណាស់ ហើយលឿនទៀត”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ព្រឺត រួចចូល comment ភ្លាមៗថា ៖ អបអរម៉ែ, ស្អាតខ្លាំងណាស់, Wow ស្អាតហើយ ធំទៀត ញាក់សាច់, ស្អាតណាស់ម៉ែ គួរអោយចង់រស់នៅណាស់។

~

~

~

~

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments