~
~
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pozz Pheak ដែលបានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
~
~
យ៉ាងណាមិញ នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ធារ៉ា ភក្តី ត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖ «លឿនពេកហើយបង មិនគួរឱ្យជឿសោះ សូមបងកើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះ»។
~
~
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ កូន អ្នកកងមាស បានសរសេរថា៖«ជួបគ្នាថ្ងៃនេះ មិនប្រាកដថាជួបគ្នាស្អែកឡើយ ប្អូនមិនជឿថាបងស្លា ប់សោះ កាលបងនៅ언양 ប្អូនធ្លាប់ហូបបាយផ្ទះបង ធ្លាប់ដេកផ្ទះបង ប្អូនស្រណោះសំឡេងបងណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
~
~
~
~