Sunday, September 24, 2023
Google search engine
Homeជីវិត&ស្នេហាប្រភេទមនុស្សស្រី ដែលគេមិនខ្លាចនឹងដឹកដៃទៅជួបឪពុកម្ដាយគេ

ប្រភេទមនុស្សស្រី ដែលគេមិនខ្លាចនឹងដឹកដៃទៅជួបឪពុកម្ដាយគេ

នេះជាចម្លើយដែលមនុស្សប្រុសភាគច្រើនចង់បានពីមនុស្សស្រីដែលគេនឹងនាំទៅជួបឪពុកម្ដាយគេ៖

១. ចាស់ទុំ និង ចេះគិតគូរនៅពេលដែលសម្លឹងរកមនុស្សស្រីមកកសាងអនាគតជាមួយនោះ មនុស្សទាមទារ និង ចង់បានមនុស្សដែលយល់ពីគេជាងនរណាៗទាំង ទោះជាពេលខ្លះមិនបានបង្ហាញតាមរយះពាក្យសម្ដីក្ដី មនុស្សដែលយល់ពីគ្នាក៏អាចមានអារម្មណ៏ដឹងពីអ្វីដែលភាគីម្ខាងទៀតចង់បានដោយងាយ។ មនុស្សស្រីប្រភេទនេះ មុនពេលនឹងសម្រេចចិត្តទៅធ្វើអ្វីមួយតែងមានការគិតគូរ មិនត្រឹមតែពីខ្លួនឯងប៉ុណ្ណោះ ថែមទាំងមនុស្សជុំវិញខ្លួនដែលអាចប៉ះពាល់អោយការសម្រេចចិត្តនោះថែមទៀត។

២. ឆ្លាតវៃមនុស្សស្រីប្រហែលជាពិបាកនឹងជឿ តែការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា មនុស្សប្រុសសម័យនេះគិតគូរជាខ្លាំងពីភាពវៃឆ្លាតរបស់មនុស្សស្រីខ្លាំងជារូបសម្រស់ខាងក្រៅទៅទៀត។ មនុស្សដែលមានភាពវៃឆ្លាត តែងតែមានចិត្តចេះចង់ដឹង និង រៀនសូត្រអ្វីថ្មីៗ ដើម្បីអភិវឌ្ឈខ្លួនឯង ដែលធ្វើអោយមនុស្សប្រុសទូទៅពិបាកនឹងហាមចិត្តមិនអោយពេញចិត្តបាន។ មនុស្សស្រីប្រភេទនេះមិនចេះតែអ៊ឺអ៊ើ ទាំងមិនបានគិតគូរ និង បញ្ចេញគំនិតយោបល់ខ្លួនមកនោះទេ។

៣. មិនចេះតែចាំទទួលយក ដឹងថាពេលណាដែលគួរតបស្នងត្រលប់វិញមានតែមនុស្សស្រីសម័យដើមនោះទេ ដែលនៅតែប្រកាន់គំនិតថាការពារមនុស្សស្រីគឺជាកាតព្វកិច្ចរបស់មនុស្ស។ ដោយសារតែកម្រនឹងប្រទះមនុស្សស្រីដែលចេះខ្វល់ខ្វាយពីសុខខ្លួនមិនចាញ់អ្វីដែលគេគិតគូរចំពោះនាងនោះ មនុស្សប្រុសភាគច្រើនដែលបានជួបប្រទះមនុស្សស្រីប្រភេទនេះ ច្បាស់ជាមិនងាយនឹងលែងដៃនោះទេ។ មនុស្សស្រីកាន់តែទាក់ទាញខ្លាំងឡើងមួយកម្រិតទៀតនៅពេលដែលមិនចេះតែទាមទារអោយគេតាម Care តាមលួងគ្រប់ពេលនោះ។

៤. មិនចូលចិត្តពឹងពាក់នរណា ដោយមិនបានប្រឺងប្រែងដោយខ្លួនឯងជាមុនជាពិសេសចំពោះមនុស្សប្រុសដែលមានភាពជោគជ័យផ្ទាល់ខ្លួនហើយនោះ អ្វីដែលគេចង់បានបំផុតពីមនុស្សស្រីសម្រាប់អនាគតគេនោះគឺជាប្រភេទមនុស្សដែលមានការខិតខំតស៊ូ ដោយខ្លួនឯង ព្រមទាំងជាកម្លាំងចិត្តដ៏ធំធេងមួយទៀតសម្រាប់គេផងដែរ។ មនុស្សប្រុសពិតប្រាកដ ចូលចិត្ត និង ចង់បានមនុស្សដែលដើរស្របនឹងគេ មិនមែនចាំតែគេអូសទាញមិនឈប់នោះទេ។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments