~
កាតដែលអ្នករើស នឹងបង្ហាញច្បាស់ ពីទំនាក់ទំនងស្នេហារបស់អ្នក។
កាត A
~
~
~
ក្នុងឆ្នាំថ្មីនេះ រឿងរ៉ាវស្នេហារបស់អ្នកនឹងប្រែប្រួលខ្លាំង ម្តងចុះម្តងឡើង។ អ្នកទាំងពីរតែងតែឈ្លោះប្រកែកគ្នា ជួបរឿងប្រៃល្វីង ដែលធ្វើឲ្យអ្នកនឿយណាយ រហូតលែងចង់បន្តស្នេហាមួយរយៈ។ អ្នកចាប់ផ្តើមគិតម្តងហើយម្តងទៀត ថាគេពិតជា Mr.right សម្រាប់អ្នកឬអត់។ បើនិយាយពីអ្នក Single វិញ អ្នកហាក់ដូចជារវល់និងមមាញឹកជាមួយការងារណាស់ ដូច្នេះអ្នកមិនសូវមានពេលវេលាក្នុងរឿងស្នេហាឡើយ។ ហេតុនេះ ក្នុងឆ្នាំ២០២២ ឱកាសសម្រាប់អ្នកក្នុងរឿងស្នេហា ហាក់មិនសូវខ្ពស់ឡើយ។
កាត B
~
~
សម្រាប់អ្នក នេះគឺជាកាតដ៏ល្អមួយ។ អត្ថន័យនៅលើកាតនេះបង្ហាញថា អ្នកជាមនុស្សសំខាន់នៅក្នុងបេះដូងរបស់គូស្នេហ៍។ គាត់ពិតជាចង់ច្បាស់លាស់នឹងអ្នកណាស់ ហើយឆ្នាំនេះ អ្នកទាំងពីរក្នុងពេលឆាប់ៗនេះនឹងរួមរស់ក្នុងផ្ទះក្រោមដំបូលតែមួយ។ បើនិយាយពីអ្នក Single វិញ ផ្កាសំណាងក្នុងឆ្នាំនេះរីកស្គុះស្គាយតាំងពីដើមឆ្នាំ ដែលជារឿងល្អណាស់។ អ្នកនឹងមានឱកាសច្រើនដើម្បីជួបមនុស្សថ្មីៗ ហើយឆាប់ៗនេះនឹងរកឃើញមនុស្សត្រូវចិត្តជាក់ជាមិនខាន។
កាត C
~
~
កាតនេះបង្ហាញថា ក្នុងឆ្នាំថ្មីនេះ អ្នកកុំរំពឹងខ្ពស់ពេកលើទំនាក់ទំនងស្នេហា។ អាចនិយាយបានថា អ្នកទាំងពីរត្រូវរកាំរកូសគ្នាបន្តិច ដូច្នេះបើអ្នកស្រលាញគាត់ពិត ត្រូវតែហ៊ានទទួលយករាល់គុណវិបត្តិរបស់គាត់។ ម្យ៉ាងទៀត អ្នកទាំងពីរអាចពិបាកជួបសុភមង្គលបន្តិចក្នុងឆ្នាំនេះ។ យ៉ាងណាក្តី សម្រាប់បុគ្គលនៅ Single អ្នកនឹងមានឱកាសបានជួបមនុស្សត្រូវចិត្តផងដែរ។
~
~
~