~
~
~
ចង់ឲ្យមិត្តប្រុស ក៏ដូចជាស្វាមីមានចិត្តស្មោះស មិនងាករេ មិនមានក្រៅ មនុស្សស្រី ជំហានបំផុតត្រូវតែចងចាំនូវចំណុចទាំងនេះ។
១. មានប្រាក់ចំណូលរឹងមាំ
~
~
ជំនួសឲ្យការដេកនៅតែផ្ទះ ហើយចាំលុយគេទម្លាក់លុយឲ្យនោះ មនុស្សត្រូវរករបរ ឬការងារណាមួយដែលជាជំនាញរបស់ខ្លួន ហើយកុំទុកពេលវេលាកន្លងទៅអត់ប្រយោជន៍។ មានតែពេលយើងឯករាជ្យរឿងលុយកាក់ មិនពឹងពាក់លើគេ ទើបគេខ្លាចបាត់បង់រូបយើង ព្រោះបើយើងចាំតែលុយគេ គេដឹងច្បាស់ណាស់ថា ទោះបីជាគេអាក្រក់យ៉ាងណា ក៏យើងមិនអាចចាកចោលគេបានដែរ។
២. ទុកឲ្យខាងប្រុសស្មោះដោយឯងៗ
~
~
ហួសហើយនូវសម័យដែលមនុស្សស្រីប្រើគ្រប់វិធីដើម្បីឲ្យមនុស្សប្រុសស្មោះត្រង់នោះ ព្រោះនៅសម័យនេះ ឲ្យតែគេចង់ គេអាចក្បត់បានដោយវិធីសាស្ត្រច្រើនណាស់។ ដូចនេះ ចង់ឲ្យគេស្មោះ គឺត្រូវទុកឲ្យគេស្មោះដោយខ្លួនឯង។ កុំរឹតបណ្តឹង កុំតាមដាន កុំចងគេ ត្រូវបណ្ដាយឲ្យគេមានសេរីភាព ព្រោះសណ្ដានអ្នកក្បត់ ធ្វើម៉េចក៏នៅមិនចោលដែរ តែបើអ្នកស្មោះហើយ ទោះអ្នកព្រលែងយ៉ាងណាក៏គេមិនទៅណាដែរ។
៣. ធ្វើខ្លួនឲ្យស្អាត
~
~
តាមការពិសោធន៍លើបុរសជាច្រើន មូលហេតុចម្បងដែលធ្វើឲ្យមនុស្សប្រុសទៅរកចំណីថ្មីខាងក្រៅ គឺមនុស្សស្រីទាំងនោះ ស្អាតជាងប្រពន្ធខ្លួន។ ដូចនេះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវធ្វើខ្លួនឲ្យស្អាត។ ព្រោះនៅពេលដែលយើងអាក្រក់ សូម្បីតែខ្លួនឯងក៏មើលមិនចូលភ្នែកដែរ កុំថាអ្នកដទៃ។ កុំបណ្ដោយឲ្យពេលវេលា ធ្វើឲ្យអ្នកចាស់ទ្រុឌទ្រោមតាមឲ្យសោះ៕
~
~
~