កាលពីថ្ងៃទី ០៨ខែមករា ឆ្នាំ ២០២៣ ព្រះរាជពិធីអភិសេករបស់ព្រះនាង Azemah Ni’matul Bolkiah បុត្រីទី ៨ របស់ស្តេចស៊ុលតង់ Hassanal Bolkiah ជាមួយអតីតភរិយាទី២ Hajah Mariam បានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមាន Istana Nurul Iman រដ្ឋធានី Bandar Seri Begawan ។
ដូចអភិសេករបស់ស្ដេចព្រុយណេអង្គផ្សេងៗដែរ ពិធីនេះត្រូវបានប្រារព្ធឡើងរយៈពេល៩យប់១០ថ្ងៃជាប់ៗគ្នា ហើយពោរពេញទៅដោយភាពប្រណិត និងតុបតែងដោយមាសសុទ្ធ ថែមទាំងទទួលបានការចាប់អារម្មណ៍ជាច្រើនផងដែរ។ ជាក់ស្ដែងក្នុងពិធីអភិសេក មានសែរាជវង្សជាច្រើនដែលអមដំណើរទ្រង់ទាំងពីរ ខណៈតាមទំនៀមទម្លាប់ក្នុងព្រះរាជវាំង ភ្ញៀវដែលចូលរួមមានតែឥស្សរជនជាន់ខ្ពស់ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ព្រមទាំងអតីតរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតគណៈរដ្ឋមន្ត្រីបានស្វាគមន៍គូស្វាមីភរិយាតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាពិធីអភិសេករបស់ព្រះនាង Azemah Ni’matul Bolkiah និងព្រះអង្គម្ចាស់ Muda Bahar Bolkiah ដែលជាបងប្អូនជីដូនមួយទ្រង់អស់រយៈពេល៩យប់១០ថ្ងៃ។
គ្រឿងអលង្ការនេះជាកម្មសិទ្ធិរបស់មហាក្សត្រី Saleha ហើយមានត្បូងពេជ្រកាត់បីគ្រាប់ ព័ទ្ធជុំវិញដោយត្បូងពេជ្រពណ៌ផ្កាឈូក ដែលមានផ្កាពេជ្រព័ទ្ធជុំវិញដូចគ្នា