~
ទី1 អ្នកមានពិតប្រាកដគេមិនដែលអួត អ្នកមានអំនួតអួតរឿងលុយ ច្រើនតែ អ្នកមានប្រហោងក្នុង ទី2 អ្នកចូលចិត្តដើរសុំអ្នកធំថតរូបជាមួយ នៅកន្លែងសាធាណៈ មិនប្រាកដថាគាត់ស្គាល់គ្នារកសុីជាមួយគ្នាទេ ដូចនេះហើយ ពេលគេបង្ហាញរូបថត ពីរបីសន្លឹកថារកសុីជាមួយអ្នកធំនេះ អ្នកធំនោះ សូមកុំជឿ អោយសោះ ហើយដាក់លុយរកសុីជាមួយគេ អ្នកស្គាល់អ្នកធំ អ្នកមានមុខមាត់ពិតប្រាកដ ភាគច្រើន គេអោយចូលហូបបាយនៅផ្ទះគេ រួមតុតែមួយលើសពី 3»4ដង មិនមែន អាហារនៅហាងថ្លៃទេថតបង្អួតនោះទេ។
~
អ្នកធំគេមិនងាយអោយយើងចូលផ្ទះគេងាយៗទេ ដូចនេះគ្រាន់រូបថតមួយសន្លឹកកុំជឿ ម្យ៉ាងវិញទៀតជនខិតខូចមួយចំនួនតែងតែយកក្បាច់នេះ ដើម្បីអូសទាញ Credit អ្នកមានមុខមានមាត់ ថាខ្លួនជាមនុស្សខ្លាំង អោយគេទុកចិត្តរកសុីជាមួយខ្លួន សូមប្រយ័ត្ន។
~
~
ទី3 អ្នកចូលចិត្ត ប៉ាវយើងហូបអាហារថ្លៃៗ និង ទិញរបស់ជូនយើង ទាំងយើងមិនដែលស្គាល់គាត់ គាត់ព្យាយាម ចូលមកក្បែរ យើង សូមកុំគិតថាគេជា មនុស្សល្អ មកពីយើងមានអ្វីដែលគេចង់បាន ដូចនេះហើយ ត្រូវរៀនចិត្តសាស្រ្ត សង្កេតចិត្តមនុស្ស មានបំណងល្អ រឺអាក្រក់មកលើយើង ។ ការជូនរបស់ក្នុងន័យគោរពស្រលាញ់ អោយតម្លៃគ្នា យូរៗម្តងជារឿងធម្មតា តែបើអាសារអោយញឹកពេក សូមប្រុងខ្លួន ប្រយ័ត្នខាតបង់វិញ X10 ។
~
~
ទី4 ជួយមនុស្សអោយចេះប្រយ័ត្ន មិនមែនគេត្រូវការជំនួយយើងចេះតែជួយគេទាំងខ្លួនឯងពិបាកនោះទេ ជួយខ្លួនឯងអោយស្រួលសិន ចាំជួយគេតាមក្រោយ ជួយខ្លួនឯងមិនបានផងទៅជួយគេ វេទនាទាំងអស់គ្នា បើជួយចំមនុស្សខុស មនុស្សក្រពើ មនុស្សរមិសគុណ ជួយគេ ១០ ដង អត់ជួយម្តង យើងនឹងទៅជាមនុស្សអាក្រក់ភ្លាម ។ ជីវិតក្នុងសង្គមត្រូវការរៀនសូត្រថ្លឹងថ្លែង បទបែន និង ចិត្តសាស្រ្ត ទើបយើងអាចជួយចំមនុស្សត្រូវ។
~
~
ចងចាំណា ពាក្យថាប្អូនល្អ គេប្រើនៅពេលយើង បរាជ័យក្នុងជីវិត គេមករាប់អានយើង ជួយយើងអោយរីកចម្រើន នេះទើបជាបងប្អូនល្អពិតប្រាកដ ។ សូមប្រយ័ត្ន ពាក្យបងប្អូនល្អ ស្រលាញ់ប្អូនណាស់ ស្រលាញ់បងណាស់ ហែកបេះដូងដាក់លើតុ យកក្បាលមកធានា ខ្ញុំជួបឆ្អែតហើយ ដូចនេះសូមប្រយ័ត្ន បើមិនចង់ខាតបង់ មនុស្សយើងត្រូវជឿ លើទង្វើរបស់គេ ហេតុផលជាក់លាក់របស់គេ កុំជឿ លើ ការសន្យា ការធានារបស់គេ ត្រូវជឿ លើទង្វើ។
~
បទពិសោធន៍ជីវិត 11»12 ឆ្នាំនេះ ខ្ញុំបានសរសេរចងក្រង ដាក់ក្នុងសៀវភៅ ផែនទីផ្នត់គំនិត ជាង 700ទំព័រ B5 រៀបរាប់ពីមេរៀនក្នុងសង្គម និងជំនួញដែលខ្ញុំធ្លាប់ឆ្លងកាត់ ការដោះស្រាយបញ្ហា ការរៀបចំគោលដៅជីវិត គំនិតជាច្រើន ខ្ញុំបានចាក់ស្រោចចូលសៀវភៅមួយក្បាលនេះ ទុកជូនជាមេរៀន ដល់អ្នកជំនាន់ក្រោយ។
~
~