~
កាហ្វេ អាចជាអាវុធមុខពីរ សម្រាប់សុខភាពរាងកាយ។ យ៉ាងណាក្តី បើអ្នកសង្កេតឃើញថា រាងកាយកំពុងជួបស្ថានភាពបែបនេះ អ្នកគួរបញ្ឈប់ការផឹកកាហ្វេបានហើយ។
~
~
១. ថប់បារម្ភ ញ័រទ្រូង ជាតិកាហ្វេអ៊ីនខ្ពស់ដែលផ្ទុកក្នុងកាហ្វេ ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូច្នេះសម្រាប់អ្នកមានបញ្ហាដូចជា ថប់បារម្ភច្រើន ឆាប់ញ័រទ្រូង គួរកាត់បន្ថយបរិមាណកាហ្វេតាមដែលត្រូវការ។
~
២. ឈឺពោះ រាគ ជាមធ្យម បើផឹកកាហ្វេច្រើនជាង 2-3 ពែងក្នុងមួយថ្ងៃ នោះរាងកាយនឹងមិនសម្របក្នុងការសម្អាតពោះវៀន ដែលបណ្តាលឲ្យអ្នកឈឺពោះ និងរាគបាន។
៣. គេងមិនលក់ ឈឺក្បាល ប្រសិនបើអ្នករកឃើញថាខ្លួនឯងគេងមិនសូវលក់ គួរឈប់ទម្លាប់ផឹកកាហ្វេរាល់ថ្ងៃចេញទៅ ព្រោះសារធាតុកាហ្វេអ៊ីនធ្វើឲ្យប្រព័ន្ធប្រសាទធ្លាក់ចុះ។
~
៤. អ្នកមានសម្ពាធឈាមខ្ពស់ យោងតាមអ្នកជំនាញ អ្នកជំងឺប្រភេទនេះគួរតែឈប់ផឹកកាហ្វេ ព្រោះកាហ្វេអ៊ីនងាយនឹងធ្វើឲ្យសម្ពាធឈាមកើនឡើង។ លើសពីនេះ ការសិក្សាមួយបង្ហាញថា អត្រាលើសឈាមទាក់ទងនឹងអាយុ កើតឡើងលើបុរសដែលផឹកកាហ្វេច្រើន។
~
៥. អ្នកមានជំងឺ GERD ជាតិកាហ្វេអ៊ីនបង្កើនឲ្យមានការចាល់ជាតិអាស៊ីត ធ្វើឲ្យច្រាលដល់ក្រពះពោះវៀន។ ហានិភ័យនៃរោគសញ្ញា GERD ពិសេសសម្រាប់អ្នកមានជំងឺថប់បារម្ភ ឬ ញ័របេះដូង ឈឺក្បាល ឬគេងមិនលក់ជាដើម ដែលវាមានឥទ្ធិពលអវិជ្ជមានដោយសារជាតិកាហ្វេអ៊ីននេះ។
~
៦. អ្នកញៀននឹងកាហ្វេរហូតខានមិនបាន ដឹងតែឈឺក្បាល ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងធ្លាក់ចូលក្នុងស្ថានភាពអស់កម្លាំង ឈឺក្បាល ងងុយគេង ពេលមិនផឹកកាហ្វេ វាជាសញ្ញាថាអ្នកកំពុងញៀនកាហ្វេហើយ។ នៅចំណុចនេះ អ្នកគួរបញ្ឈប់ការផឹកកាហ្វេមួយរយៈសិន ។ នៅពេលអ្នកសាកល្បងឈប់ផឹកកាហ្វេដំបូងៗ វាអាចពិបាកបន្តិច តែយូរទៅរាងកាយនឹងសម្របបាន៕
~
~
~
~